Wednesday, July 16, 2025
Homeព័ត៌មានជាតិគ្រូពេទ្យប្រាប់ថា កូនស្រីរយះប្រដាប់ភេទ ទើបដឹងជីតាចុងប្រព្រឹត្ត

គ្រូពេទ្យប្រាប់ថា កូនស្រីរយះប្រដាប់ភេទ ទើបដឹងជីតាចុងប្រព្រឹត្ត

ខេត្តរតនៈគិរី  ការចាប់ខ្លួនជនល្មោភកាមជាជីតាចុងដែលចាប់រំលោភចៅស្រីនេះ ធ្វើឡើងកាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ នៅចំណុចផ្ទះរបស់ជនសង្ស័យស្ថិតក្នុងស្រុកបរកែវ។

ជនសង្ស័យដែលចាប់រំលោភចៅស្រីនេះ មានវ័យប្រមាណជាង៦០ឆ្នាំប្លាយទៅហើយ។ ចំណែកក្មេងស្រីរងគ្រោះ ទើបនឹងមានវ័យ៣ឆ្នាំ ប៉ុណ្ណោះ សព្វថ្ងៃរស់នៅក្នុងបន្ទុកឪពុកម្តាយ និងមានលំនៅក្នុងស្រុកបរកែវ។

តាមពាក្យបណ្តឹងពីស្ត្រីជាម្តាយក្មេងស្រីរងគ្រោះ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ នាងបានយកកូនទៅផ្ញើជាមួយម្តាយ និងឪចុង (ជនសង្ស័យ) ឱ្យជួយមើល ព្រោះនាងនិងប្តីរវល់ចេញទៅស៊ីឈ្នួលកាប់ដំឡូងឱ្យគេ។ លុះពេល ត្រឡប់មកពីកាប់ដំឡូងវិញ ក៏ឃើញមានទឹកកាមនៅប្រឡាក់ជាប់នឹងប្រដាប់ភេទកូន ពេលនោះនាងនឹកឆ្ងល់ដែរ ក៏នាំកូនស្រីទៅសួរជីដូន ពេលនោះជីដូនឆ្លើយថា មិនអីទេ ចំណែកនាងក៏មិនបានចាប់អារម្មណ៍អ្វីទៀតដែរ។

ពាក្យបណ្តឹងខាងលើបន្តថា ស្រាប់តែរំលងបាន២ថ្ងៃ មកដល់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ កូនស្រីរបស់គាត់ ចេះតែយំឈឺប្រដាប់ភេទ ទើបនាងជាម្តាយបានសួរនាំកូនស្រី ទើបកូនស្រីបានប្រាប់ថា នាងត្រូវជីតារំលោភកាលពី២ថ្ងៃមុន។ ភ្លាមនោះ នាងក៏យកកូនទៅមន្ទីរឱ្យពេទ្យពិនិត្យ ហើយគ្រូពេទ្យប្រាប់ថា កូននេះរលាកនឹងរយះប្រដាប់ភេទ ទើបគាត់បានរាយការណ៍ប្រាប់សមត្ថកិច្ចឱ្យឃាត់ជីតា មកសួរនាំតែម្តង។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យល្មោភកាម បានឆ្លើយសារភាពថា ខ្លួនពិតជាបានចាប់រំលោភចៅស្រីប្រាកដមែន។ ជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ច រៀបចំកសាងសំណុំរឿងបញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES