Sunday, September 21, 2025
Homeព័ត៌មានជាតិគាត់សកម្មខ្លាំងណាស់ក្នុងហេតុការណ៍នេះ មិនសរសើរមិនបាន

គាត់សកម្មខ្លាំងណាស់ក្នុងហេតុការណ៍នេះ មិនសរសើរមិនបាន

ខេត្តបន្ទាយមានជ័យ ៖ ប្តីប្រពន្ធ២នាក់ មានឈ្មោះតៀក យេន ភេទប្រុស អាយុជាង៧០ឆ្នាំ មានប្រពន្ធឈ្មោះគឹម ហាង អាយុជាង៥០ឆ្នាំ ប្រកបរបរលក់ខោអាវជជុះ និងពូកខ្នើយ​បានរៀបចំសែនដកជើងធូប មុនពិធីបុណ្យចូលឆ្នាំចិន លុះដកជើងធូបចាស់អស់ហើយ ក៏ប្រមូល យកទៅដុតចោលនៅក្នុងផ្ទះ ដែលជាផ្ទះលក់ខោអាវជជុះ និងពូកខ្នើយ រាយប៉ាយផង ទើបធ្វើឱ្យឆេះរាល បង្កជាអគ្គិភ័យយ៉ាងសន្ធោសន្ធៅ ខូចខាត ផ្ទះអស់ចំនួន២ខ្នង បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១២ និង៥៧នាទីថ្ងៃត្រង់ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ នៅចំណុច ផ្សារត្រី ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

តាមប្រភពពីអាជ្ញាធរមូលដ្ឋាន បានបញ្ជាក់ឱ្យដឹងថា ការដែលឆាបឆេះនេះ គឺផ្តើមចេញពីម្ចាស់ផ្ទះឈ្មោះតៀក យេន និងប្រពន្ធឈ្មោះ គឹម ហាង ដែលគាត់ជួលផ្ទះគេប្រកបរបរលក់ខោអាវជជុះ និងពូកខ្នើយ បានសែនដកជើងធូប រួចយកជើងធូបទៅដុតចោលនៅក្នុងផ្ទះ ដោយមិន ប្រយ័ត្ន ខណៈដែលក្នុងផ្ទះរបស់ពួកគាត់ មានពូក ខោអាវជជុះរាយប៉ាយ មិនមានការរៀបចំទុកដាក់ឱ្យបានត្រឹមត្រូវ ទើបបង្កជាអគ្គីភ័យឆាបឆេះ តែម្តង។ អគ្គីភ័យដែលឆាបឆេះនោះមានផ្ទះចំនួន៥ល្វែង រងការខូចខាតធ្ងនធ្ងរចំនួន២ល្វែង តែទំហំទ្រព្យសម្បត្តិដែលទទួលរងការខូចខាតក្នុង ហេតុការណ៍នោះមិនទាន់កំណត់បាននៅឡើយ។

នៅក្នុងស្ថានការណ៍គ្រោះអគ្គីភ័យនោះ ប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យជាង១៥គ្រឿង គ្រប់គ្រងស្ថានការណ៍ បាននៅវេលាម៉ោង៣រសៀលថ្ងៃដែល។ ជាមួយនេះ គ្រោះអគ្គិភ័យខាងលើ បានធ្វើឱ្យមនុស្ស៤នាក់រងរបួសស្រាលផងដែរ ខណៈដែលពួកគាត់ចូលរួមទៅជួយពន្លត់ភ្លើង។

តាមការបញ្ជាក់ពីអាជ្ញាធរមូលដ្ឋាន បានឱ្យដឹងថា នៅកន្លែងកើតហេតុ គឺជាទីតាំងមួយដែលអាជីវករ ក៏ដូចជាអ្នកលក់ដូរតាមម៉ូតូ ដាក់ចតលើផ្លូវមានសភាពចង្អៀតជាខ្លាំង ដែលបញ្ហានេះ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ កងកម្លាំងសមត្ថកិច្ច និងសហការជាមួយអាជ្ញាធរក្រុងនិងសង្កាត់ នឹងចាត់វិធានការដល់អាជីវករលក់ដូរលើចិញ្ចើមផ្លូវ នៅចំណុចកើតហេតុខាងលើនេះ មិនឱ្យលក់ដូរ ដើម្បីទុកផ្លូវឱ្យធំទូលាយ ងាយស្រួលពេលកើតមានអគ្គិភ័យ រថយន្តពន្លត់អគ្គិភ័យធ្វើចរាចរណ៍បានស្រួល៕

RELATED ARTICLES