Thursday, July 17, 2025
Homeព័ត៌មានជាតិនាងស្រែកយ៉ាងណាក៏គ្មានអ្នកណាឮ ចុងក្រោយ ឪពុកចុង...

នាងស្រែកយ៉ាងណាក៏គ្មានអ្នកណាឮ ចុងក្រោយ ឪពុកចុង…

ខេត្តក្រចេះ ៖ កាលពីវេលាម៉ោង៤ទៀបភ្លឺ ឈាន ចូលថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩បុរសជាឪពុកចុងតណ្ហាក្រាស់ ម្នាក់ បានជិះម៉ូតូដឹកកូនស្រីក្រមុំទៅស្រែ លុះដល់ចំណុចស្ងាត់ ឃើញឱកាសល្អ ក៏ធ្វើសកម្មភាពឈប់ម៉ូតូចាប់រំលោភកូនស្រីនៅកណ្តាលស្រែ រហូតដល់បានសម្រេច ទោះជានាងខំស្រែកយ៉ាងណា ក៏គ្មានអ្នកឮ លុះនារីរងគ្រោះដាក់ពាក្យបណ្តឹង ក៏ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ នាំយកមកចាត់ការតាមច្បាប់ បានកើតឡើង នៅចំណុច វាលស្រែឧបសម្ព័ន្ធរវៀងជ័យ ស្ថិតក្នុងភូមិថ្នល់ ឃុំស្វាយជ្រះ ស្រុកស្នួល។

ជនសង្ស័យជាឪពុកចុងតណ្ហាក្រាស់ មានឈ្មោះគង់ សុខគា អាយុ៣៩ឆ្នាំ មុខរបរ កសិករ។ ចំណែកនារីរងគ្រោះ មានឈ្មោះ ម.ស.ភ អាយុ១៧ឆ្នាំ មុខរបរកសិករ។ ទាំងពីរនាក់ កូន ស្រី និងឪចុង មានលំនៅក្នុងផ្ទះជាមួយគ្នា ក្នុង ភូមិឃុំកើតហេតុខាងលើ។

ក្រោយពីត្រូវឪពុកចុងចាប់រំលោភរួច នៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃដដែល នារីងេគ្រោះក៏បានរត់ទៅប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យនាំយកមកសាកសួរតែម្តង។

ក្រោយទទួលបានពាក្យបណ្តឹងពីនារីរង គ្រោះ សមត្ថកិច្ចក៏បានចុះធ្វើការស្រាវជ្រាវ និង ឃាត់ខ្លួនជនសង្ស័យជាឪពុកចុងនាំយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្វាយជ្រះ ដើម្បីសាកសួរ។

បច្ចុប្បន្នជនសង្ស័យឈ្មោះ គង់ សុខគា ត្រូវបានសមត្ថកិច្ច ធ្វើការឃាត់ខ្លួនបណ្តោះអាសន្ន នៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្វាយជ្រះ ដើម្បីកសាងសំណុំរឿងទៅជំនាញខេត្ត ចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES