Thursday, July 17, 2025
Homeព័ត៌មានជាតិមិនដឹងថាដាច់រលាត់ ប៉ះភ្លាមឆ្លងចរន្តឆក់ស្លាប់ភ្លាមៗ

មិនដឹងថាដាច់រលាត់ ប៉ះភ្លាមឆ្លងចរន្តឆក់ស្លាប់ភ្លាមៗ

ខេត្តកណ្តាល ៖ បុរសជាជាងសាងសង់ផ្ទះម្នាក់ កំពុងអង្គុយកាត់ស័ង្កសីសុខៗ ដោយមិនបានប្រុងប្រយ័ត្ន និងដឹងថា មានខ្សែភ្លើងដាច់រលាត់នៅពីក្រោមស័ង្កសី ក៏ធ្វើឱ្យឆ្លងចរន្តឆក់ស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១ និង៤០នាទីរសៀល ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ នៅចំណុចភូមិស្លាបតាអោន ឃុំគគីរ ស្រុកកៀនស្វាយ។

បុរសរងគ្រោះដែលត្រូវខ្សែភ្លើងឆក់ស្លាប់ មានឈ្មោះយស សុវណ្ណ ហៅយក្ស អាយុ៤៥ឆ្នាំ មានលំនៅភូមិស្វាយតាអុក១ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ក្រោយទទួលបានព័ត៌មានកម្លាំងប៉ុស្តិ៍ សហការជាមួយកម្លាំងជំនាញកោសល្យវិច័យស្រុក អាជ្ញាធរមូលដ្ឋាន និងគ្រូពេទ្យ បានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា សាកសពមានស្លាកស្នាមរលាកដោយខ្សែភ្លើងចំនួន២កន្លែង គឺដើមទ្រូងខាងស្តាំ និងកញ្ចង់កខាងស្តាំ។ ទាមការសន្និដ្ឋាន ជនរងគ្រោះពិតជាស្លាប់ដោយសារចរន្តអគ្គិសនីឆក់ប្រាកដមែន។

សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES