Friday, July 18, 2025
Homeព័ត៌មានជាតិចុងក្រោយ ខ្លួនឯងជាអ្នកជាប់ទោស ព្រោះការពារខ្លួនពីកណ្តាប់ដៃប្តី

ចុងក្រោយ ខ្លួនឯងជាអ្នកជាប់ទោស ព្រោះការពារខ្លួនពីកណ្តាប់ដៃប្តី

ខេត្តពោធិ៍សាត់ ៖ អំពើហិង្សាក្នុងគ្រួសារមួយបានកើតឡើង បុរសវ័យចំណាស់ជាជនពិការម្នាក់ បានកើតមានទំនាស់ពាក្យសម្តីជាមួយនឹងប្រពន្ធរបស់ខ្លួន លុះកំហឹងពុះកញ្ជ្រោល ទប់មិនបាន ក៏ស្ទុះទៅរកវ៉ៃប្រពន្ធ ស្រាប់តែភ្លាមនោះប្រពន្ធស្រវាបានកាំបិតប៉័ងតោ ក៏កាប់ប្តី១កាំបិត បណ្តាលឱ្យរយះក្បាលហូរឈាមស្រោចខ្លួន កាលពីវេលាម៉ោង៦ និង៣៥នាទីព្រលប់ ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩ ត្រង់ ចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិថ្មី ឃុំស្នាអន្សា ស្រុកក្រគរ។

ជនរងគ្រោះដែលត្រូវប្រពន្ធកាប់រយះក្បាលហូរឈាមស្រោចជោកខ្លួន មានឈ្មោះរៀម សុខន អាយុ៥៥ឆ្នាំ ជាយោធិនពិការ (រងរបួសលើត្រចៀកខាងស្តាំ)។ ចំណែកស្ត្រីដៃដល់ ជាប្រពន្ធ មានឈ្មោះអៀង ហ៊ិត អាយុ៤៥ឆ្នាំ។ ប្តីប្រពន្ធខាងលើ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

ក្រោយកើតហេតុ បុរសរងគ្រោះជាប្តី ត្រូវបានក្រុមគ្រួសារប្រញាប់ដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកក្រគរ។ ចំណែក ស្ត្រីជាប្រពន្ធ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន នាំយកទៅសាកសួរ។

តាមប្រភពព័ត៌មានចុងក្រោយ បានឱ្យដឹងថា ដោយសារតែមិនចង់មានរឿងរ៉ាវវែងឆ្ងាយ ទើបសាច់ញាតិក្រុមគ្រួសារ បានព្យាយាមធ្វើការសម្របសម្រួល ដោយមិនប្តឹងផ្តល់អ្វីនោះឡើយ៕

RELATED ARTICLES