Friday, July 18, 2025
Homeព័ត៌មានជាតិអ្នកណាទ្រាំបាននឹងទង្វើគាត់ ម៉ាកៗនេះអី

អ្នកណាទ្រាំបាននឹងទង្វើគាត់ ម៉ាកៗនេះអី

ខេត្តព្រៃវែង ៖ បុរសម្នាក់ ក្រោយពីផឹកស្រាស្រវឹងធ្លាក់ភ្នែក ក៏កើតមានទំនាស់ពាក្យសម្តីជាមួយប្រពន្ធតិចតួច ស្រាប់តែផ្ទុះកំហឹងស្ទុះទៅទាញកែវស្រាវាយប្រពន្ធ បណ្តាលឱ្យជាំក្រោមភ្នែក រងរបួសយ៉ាងដំណំ និងត្រូវសមត្ថកិច្ចចាប់ខ្លួន នាំយកទៅចាត់ការតាមច្បាប់។

ករណីអំពើហិង្សា ប្តីវ៉ៃប្រពន្ធ១កែវស្រានេះ បានកើតឡើង កាលពីវេលាម៉ោង៤ និង៣០នាទីរសៀល ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចភូមិកំរោល ឃុំសេនារាជឧត្តម ស្រុកព្រះស្តេច។

ជនដៃដល់ជាប្តី មានឈ្មោះគុយ អុន អាយុ៤៨ឆ្នាំ។ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធ មានឈ្មោះកែ ផល្លី អាយុ៥២ឆ្នាំ។ ប្តីប្រពន្ធអ្នកទាំង២មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យបានផឹកស្រារហូតដល់ស្រវឹងជោកជាំ បន្ទាប់មកក៏ស្រាប់តែកើតមានទំនាស់ពាក្យសម្តីជាមួយប្រពន្ធ រហូតដល់ផ្ទុះកំហឹង ក៏ស្ទុះទៅទាញកែវស្រាវាយទៅលើប្រពន្ធ បណ្តាលឱ្យរងរបួសជាំ១កន្លែង ក្រោមភ្នែកខាងឆ្វេង។

ក្រោយកើតហេតុ ស្ត្រីរងគ្រោះជាប្រពន្ធ ត្រូវបានសាច់ញាតិនាំទៅព្យាបាលនៅមណ្ឌលសុខភាពសេនារាជឧត្តម។ ចំណែកជនសង្ស័យជាប្តី ត្រូវសមត្ថកិច្ចនាំខ្លួនយកមកសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសេនារាជឧត្តម ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕

RELATED ARTICLES