Friday, July 18, 2025
Homeព័ត៌មានជាតិទ្រាំទ្រលែងបានទៀតហើយ កូនប្រុសអើយ ទុកឲ្យសមត្ថកិច្ចម្តងចុះ

ទ្រាំទ្រលែងបានទៀតហើយ កូនប្រុសអើយ ទុកឲ្យសមត្ថកិច្ចម្តងចុះ

ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់ត្រូវបានឪពុកម្តាយអះអាងថា បានប្រើប្រាស់គ្រឿងញៀន និងផឹកស្រាជាប់ជាប្រចាំ រហូតឈានដល់ ការប្រើប្រាស់អំពើហិង្សាមកលើឪពុកម្តាយ ព្រមទាំងគំរាមសម្លាប់ពួកគាត់ជាឪពុកម្តាយ ទីបំផុត ពួគគាត់ជាឪពុកម្តាយទ្រាំទ្រលែងបាន ក៏ប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ ចាប់ខ្លួនកូនប្រុសកំណាចនាំយកទៅចាត់ការតាមច្បាប់ បានកើតឡើង កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចភូមិព្រហ៊ូត សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។ រហូតមកដល់វេលាម៉ោង៩ និង៤០នាទីយប់ ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចភូមិសង្កាត់កើតហេតុខាងលើ។

ជនរងគ្រោះដែលត្រូវកូនប្រុសគំរាមសម្លាប់ មានឈ្មោះជុំ សុគន្ធា ភេទស្រី អាយុ៤៣ឆ្នាំ មានលំនៅក្នុងភូមិសង្កាត់កើតហេតុខាងលើ។ ចំណែកជនសង្ស័យ មានឈ្មោះអ៊ីវ សំណាង ភេទប្រុស អាយុ២៨ឆ្នាំ មានលំនៅស្ថិតក្នុងភូមិសង្កាត់កើតហេតុខាងលើជាមួយគ្នា។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង បានឱ្យដឹងថា យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះជុំ សុគន្ធា ដោយទទួលបានការសម្របសម្រួលពីលោកមាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកបានដឹកនាំកម្លាំងចុះធ្វើការស្រាវជ្រាវរកមុខសញ្ញាប្រព្រឹត្តបទល្មើស រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះអ៊ីវ សំណាង មានលំនៅក្នុងភូមិសង្កាត់កើតហេតុខាងលើ។

ក្រោយធ្វើការឃាត់ខ្លួន និងសាកសួរចម្លើយ ជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានធ្វើសកម្មភាព ដូចការចោទប្រកាន់ខាង លើមែន និងបានគំរាមជនរងគ្រោះ ដោយធ្លាប់មានទំនាស់ពាក្យសម្តីជាមួយគ្នា។

បច្ចុប្បន្នកម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ទៅតុលាការដើម្បីចាត់ការទៅតាមនីតិវិធី៕

RELATED ARTICLES