Friday, July 18, 2025
Homeព័ត៌មានជាតិនាងដេកលើសាឡុងបញ្ចេញសាច់សខ្ចី តាម៉ូតូឌុបឃើញ ស្ទុះចូលចាប់រំលោភ

នាងដេកលើសាឡុងបញ្ចេញសាច់សខ្ចី តាម៉ូតូឌុបឃើញ ស្ទុះចូលចាប់រំលោភ

ភ្នំពេញ ៖ បុរសម្នាក់ ក្រោយពីផឹកស្រាស្រវឹងធ្លាក់ភ្នែក ឃើញនារីសាច់សខ្ចីម្នាក់ដេកនៅលើសាឡុង ដោយភ្លេចដាក់គន្លឹះទ្វារ ក៏កម្រើក តណ្ហា ស្ទុះចូលទៅចាប់រំលោភទាំងកំរោល តែមិនបានសម្រេច ដោយនារីរងគ្រោះស្រែកឆោឡោ ផ្អើលដល់សមត្ថកិច្ចចាប់វាយខ្នោះ យកទៅចាត់ការតាមច្បាប់ នៅត្រង់ចំណុចផ្ទះលេខ២៤៤៨ ក្រុមទី១ ភូមិខ១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ។

ករណីប៉ុនប៉ងរំលោភសេពសន្ថវៈខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩។

ជនសង្ស័យល្មោភកាមដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះសេង កុសល ហៅសើ អាយុ៥០ឆ្នាំ មុខរបររត់ម៉ូតូឌុប (មានសារធាតុញៀន) មានលំនៅផ្ទះលេខគ្មាន ក្រុម៦ ភូមិក សង្កាត់ច្រាំងចំរេះទី២។ ចំណែកនារីរងគ្រោះ ស្នាក់នៅផ្ទះជួលកើតហេតុខាងលើ។

ក្រោយកើតហេតុ ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលច្រាំងចំរេះទី២ ចុះឃាត់ខ្លួន បញ្ជូនទៅធ្វើការសាកសួរ និងរៀបចំ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានី ដើម្បីចាត់ការតាមនីតិវិធី៕

RELATED ARTICLES