Friday, July 18, 2025
Homeព័ត៌មានជាតិរន្ធត់ចិត្តក្រៃលែង!!! នាងទើបតែមានអាយុ៥ឆ្នាំប៉ុណ្ណោះ

រន្ធត់ចិត្តក្រៃលែង!!! នាងទើបតែមានអាយុ៥ឆ្នាំប៉ុណ្ណោះ

ខេត្តកំពង់ចាម៖ ករណីក្មេងស្រីតូចបាត់ខ្លួននេះ បានកើតមានការភ្ញាក់ផ្អើលឡើង តាំងពីវេលាម៉ោង៦ព្រលប់ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចភូមិគៀនជ្រៃក្នុង ឃុំគៀនជ្រៃ ស្រុកកំពង់សៀម។ រហូតមកដល់វេលាម៉ោង១១និង១២នាទីព្រឹក ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ ក៏មានអ្នកភូមិប្រទះ ឃើញសាកសពក្មេងស្រីអណ្តែតក្នុងទឹកព្រែកចម្ងាយពីផ្ទះប្រមាណ៤០០ម៉ែត្រ។

ក្មេងស្រីរងគ្រោះខាងលើ មានឈ្មោះចំរើន សុខជា អាយុ៥ឆ្នាំ សព្វថ្ងៃស្នាក់នៅជាមួយជីដូននិងជីតា ស្ថិតក្នុងភូមិឃុំកើតហេតុខាងលើ។ ក្មេងស្រីរងគ្រោះ មានឪពុកឈ្មោះស៊្រាន ចំរើន ម្តាយឈ្មោះធី សុខឡូត សព្វថ្ងៃចេញមកធ្វើការនៅរាជធានីភ្នំពេញ។

តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ក្រោយពីទទួលបានសេចក្តីរាយការណ៍ថាមានករណីក្មេងស្រីខាងលើបាត់ខ្លួនកើតឡើងភ្លាម កម្លាំង សមត្ថកិច្ចជាច្រើន បានចុះទៅដល់ចំណុចកើតហេតុដើម្បីស្រាវជ្រាវជាបន្ទាន់ដែរ តែពុំមានតម្រុយថា ក្មេងស្រីដែលបាត់ខ្លួនទៅទីណានោះទេ ខណៈដែលព័ត៌មានខ្លះ បានលើកឡើងថា ក្មេងស្រីដែលបាត់ខ្លួននោះសង្ស័យលង់ទឹកព្រែកក្រោយផ្ទះ។

ប្រភពដដែលបន្តថា រហូតមកដល់វេលាម៉ោង៩ព្រឹក ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ លោកគួច ចំរើន អភិបាលនៃគណៈអភិបាលខេត្ត កំពង់ចាម កា៏នចុះសួរសុខទុក្ខក្រុមគ្រួសារសាច់ញាតិក្មេងស្រីដែលបាត់ខ្លួនដោយផ្ទាល់ និងបានបញ្ជាឱ្យកម្លាំងនគរបាល រួមទាំងកងរាជអាវុធហត្ថ ខេត្ត បើកការស៊ើបអង្កេត និងស្រាវជ្រាវតាមរកក្មេងស្រីដែលបាត់ខ្លួននោះ។ ស្រាប់តែរយៈពេលជាង២ម៉ោងក្រោយមក ក៏មានគេប្រទះឃើញ ក្មេងស្រីរងគ្រោះ បានស្លាប់ដោយសារលង់ទឹកព្រែក។

អ្នកស្រី អ៊ា ចាន់ថុល មេឃុំកៀនជ្រៃ បានបញ្ជាក់ប្រាប់ថា សាកសពកុមារីរងគ្រោះ ត្រូវបានស្រង់យកមកពិនិត្យធ្វើកោសល្យវិច្ច័យ ជាលទ្ធផលសមត្ថកិច្ច បាន បញ្ជាក់ថា សាកសពពិតជាបានស្លាប់ ដោយសារលង់ទឹកព្រែកប្រាកដមែន ដោយហេតុថា នៅលើរាងកាយសពកុមារីរងគ្រោះ ពុំមានឃើញស្លាក ស្នាមអ្វីនោះទេ បច្ចុប្បន្នសពកុមារីរងគ្រោះ សមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES