ភ្នំពេញ ៖ នារីម្នាក់បានឡើងមកធ្វើការនៅរោងចក្រឯរាជធានីភ្នំពេញ រួចក៏បានបាត់ខ្លួនដោយគ្មានដំណឹង ទោះជាក្រុមគ្រួសារតាមស្វែង រកយ៉ាងណា ក៏មិនឃើញ លុះក្រោយពេលកូនស្រីបាត់ខ្លួនអស់៥ថ្ងៃ មិនឃើញត្រឡប់មកវិញ ធ្វើឱ្យស្ត្រីជាម្តាយភ័យព្រួយខ្លាចកូនស្រី មានបញ្ហា ឬចាញ់បោកមនុស្សមិនល្អនាំទៅធ្វើបាប ក៏ប្រកាសតាមរកកូនស្រីឱ្យវិលត្រឡប់មកផ្ទះវិញ។
យុវតីដែលបាត់ខ្លួន មានឈ្មោះហ៊ាង សាវិត អាយុ២៧ឆ្នាំ មុខរបរជាកម្មការិនីរោងចក្រ ធ្វើការនិងស្នាក់នៅម្តុំព្រែកប្រា ស្ថិតក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ និងមានស្រុកកំណើតនៅភូមិសំពណ៌ ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ។

ម្តាយនារីបាត់ខ្លួនខាងលើ បានរៀបរាប់ប្រាប់ថា កូនស្រីរបស់គាត់បានឡើងមកធ្វើការនៅភ្នំពេញ មួយរយៈមកហើយ ស្រាប់តែមកដល់ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩ នៅសុខៗកូនស្រីក៏បាត់ខ្លួនមិនដឹងទៅណាជាមួយអ្នកណា ធ្វើឱ្យក្រុមគ្រួសារភ័យព្រួយពីសុវត្ថិភាពកូនស្រីយ៉ាងខ្លាំង ដោយមិនដឹងថានាងមានសុខទុក្ខ យ៉ាងណាឡើយ។ ហើយពេលនេះ គាត់បានសម្រេចប្រកាសតាមរកកូនស្រី ឱ្យត្រឡប់មកផ្ទះវិញ ព្រោះគាត់និងប្តីកំពុងរង់ចាំកូន យ៉ាងអន្ទះសារ។
ជាមួយនេះ ក្រុមគ្រួសារនារីដែលបាត់ខ្លួនខាងលើ បានបញ្ជាក់ថា ប្រសិនបើបងប្អូនប្រជាពលរដ្ឋណា បានប្រទះឃើញកូនស្រីគាត់ ដូចដែល មានភិនភាគក្នុងរូបថតស្រាប់ សូមទំនាក់ទំនងផ្តល់ដំណឹងតាមរយៈវិទ្យុអេប៊ីស៊ី លេខទូរស័ព្ទ ០១២ ២៣ ១០ ១០៕