Sunday, September 21, 2025
Homeព័ត៌មានជាតិធុញថប់នឹងជីវិត គ្មានផ្ទះសម្បែងដូចគេ មកលោតទឹកសម្លាប់ខ្លួន

ធុញថប់នឹងជីវិត គ្មានផ្ទះសម្បែងដូចគេ មកលោតទឹកសម្លាប់ខ្លួន

ភ្នំពេញ ៖ ស្ត្រីម្នាក់មានឈ្មោះស្រីអូន អាយុ៣០ឆ្នាំ មុខ របរជាកម្មករសំណង់ មិនដឹងជាមានវិបត្តិផ្លូវចិត្តរឿងអ្វីធ្ងន់ធ្ងរ ដោះស្រាយមិនទាន់ ក៏សម្រេច ចិត្តគិតខ្លី ធ្វើដំណើរឡើងមកលើស្ពានជ្រោយចង្វា លោតទឹកសម្លាប់ខ្លួន បង្កឱ្យមានការភ្ញាក់ ផ្អើលឡើង កាលពីវេលាម៉ោង៤ និង៣០នាទី រសៀល ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ នៅ ចំណុចលើស្ពានជ្រោយចង្វា ស្ថិតក្នុងសង្កាត់ ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។

តាមសម្តីរបស់ស្ត្រីខាងលើ បានបញ្ជាក់យ៉ាងខ្លីថា នាងធុញថប់នឹងជីវិត និងគ្មានផ្ទះសំបែងស្នាក់នៅដូចគេ ទើបមកលោតទឹកសម្លាប់ខ្លួនបែបនេះ។ យ៉ាងណាក្តី ទោះជាមានការសួរ នាំរកហេតុផលយ៉ាងណា ក៏ស្ត្រីខាងលើមិនព្រមនិយាយស្តីអ្វីទាំងអស់ គិតតែអង្គុយធ្មេចភ្នែកឱបដៃប៉ុណ្ណោះ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះដល់ទីតាំងកើតហេតុ និងបានដឹកស្ត្រីខាងលើទៅកាន់ប៉ុស្តិ៍នគរបាលជ្រោយចង្វា ដើម្បីសួរនាំ និងទាក់ទងហៅក្រុមគ្រួសារឱ្យមកទទួលយកត្រឡប់ទៅផ្ទះវិញ៕

RELATED ARTICLES