Friday, July 18, 2025
Homeព័ត៌មានជាតិពុទ្ធោ!!! គាត់ពិការភ្នែកផង រអិលជើងធ្លាក់ចូលទឹកស្លាប់

ពុទ្ធោ!!! គាត់ពិការភ្នែកផង រអិលជើងធ្លាក់ចូលទឹកស្លាប់

ខេត្តកំពង់ធំ ៖ បុរសវ័យចំណាស់ពិការភ្នែកម្នាក់ បានដើររអិលជើងធ្លាក់ចូលទឹកស្រះ បណ្តាលឱ្យលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១១ និង៣០នាទីព្រឹក ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចភូមិឆ្ពេន ឃុំឈូកខ្សាច់ ស្រុកបារាយណ៍។

បុរសរងគ្រោះដែលដើរធ្លាក់ចូលទឹកស្រះ បណ្តាលឱ្យលង់ស្លាប់ មានឈ្មោះកែវ ចិន អាយុ៨៥ឆ្នាំ ជាជនពិកាភ្នែក ស្នាក់នៅភូមិឃុំ កើតហេតុខាងលើ។

តាមប្រភពពីក្រុមគ្រួសារជនរងគ្រោះ បានរៀបរាប់ប្រាប់ថា ជនរងគ្រោះគឺជាមនុស្សពិការភ្នែក (ងងឹតមើលមិនឃើញ) នៅមុនពេល កើតហេតុ ជនរងគ្រោះ បានដើរសសៀរតាមមាត់ស្រះ រួចក៏រអិលជើងធ្លាក់ចូលទឹក បណ្តាលឱ្យលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម ដោយមិនមានអ្នកណាបានដឹងឡើយ។

ប្រភពដដែលបន្តថា លុះក្រោយពីបាត់ជនរងគ្រោះយូរពេក ទើបក្រុមគ្រួសារនឹកឆ្ងល់ ក៏នាំគ្នាដើរតាមស្វែងរក ស្រាប់តែប្រទះឃើញ ជនរងគ្រោះលង់ទឹកស្លាប់បាត់ទៅហើយ ធ្វើឱ្យកើតមានការផ្អើលឆោឡោ ស្រង់ជនរងគ្រោះឡើងមកលើគោក និងរាយការណ៍ប្រាប់សមត្ថកិច្ច ចុះមកពិនិត្យ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន។

សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES