Friday, July 18, 2025
Homeព័ត៌មានជាតិផ្អើលពេញផ្ទះសំណាក់ "ណាវីន" ក្រោយពេលប្រពន្ធបើកទ្វារបន្ទប់ទឹក ហៅប្តី

ផ្អើលពេញផ្ទះសំណាក់ “ណាវីន” ក្រោយពេលប្រពន្ធបើកទ្វារបន្ទប់ទឹក ហៅប្តី

ភ្នំពេញ ៖ បុរសវ័យចំណាស់ម្នាក់ មានឈ្មោះ OARRIE LEONARO អាយុ៧៩ឆ្នាំ បានដើរចូលបន្ទប់ទឹក រួចក៏មិនឃើញចេញមកវិញ ទើបស្ត្រីជាប្រពន្ធបានចូលទៅតាមហៅ ស្រាប់តែ បើកទ្វារចូលទៅមើល ប្រទះឃើញប្តីរបស់ខ្លួនដេកស្លាប់ស្តូកស្តឹង បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចបន្ទប់ទឹកជាន់ទី២ ផ្ទះសំណាក់យីហោ ណាវីន មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវលេខ១៧៨ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះមកពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារគាំងបេះដូង ពោលគឺមិនពាក់ព័ន្ធទៅនឹងករណីអ្វីផ្សេងនោះទេ។

សាកសពជនរងគ្រោះ ត្រូវបានដឹកយកទៅតម្កល់ទុកនៅមន្ទីរពេទ្យរុស្ស៊ី ដើម្បីរង់ចាំក្រុមគ្រួសារ និងតំណាងស្ថានទូតចាត់ចែងបន្ត៕

RELATED ARTICLES