Friday, July 18, 2025
Homeព័ត៌មានជាតិកូនបាន១ខួបទៅហើយ បោះបង់ចោលគ្មានអាល័យបន្តិច ឯណាទៅព្រហ្មវិហារធម៌ឪពុកម្តាយ???

កូនបាន១ខួបទៅហើយ បោះបង់ចោលគ្មានអាល័យបន្តិច ឯណាទៅព្រហ្មវិហារធម៌ឪពុកម្តាយ???

ភ្នំពេញ ៖ ហេតុការណ៍ប្រជាពលរដ្ឋប្រទះឃើញក្មេងប្រុស អាយុទើបនឹងជាង១ខួប សង្ស័យត្រូវឪពុកម្តាយចិត្តខ្មៅ នាំយកទៅបំបរបង់ចោល ធ្វើឱ្យក្មេងប្រុសរូបនេះ ដើរស្រែកទ្រាហោយំ ចេញពីគំនរសំរាមក្នុងដីឡូតិ៍មួយកន្លែងគួរឱ្យសង្វេគបំផុត បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៦ព្រលប់ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ នៅត្រង់ចំណុចដីឡូតិ៍មួយកន្លែង ក្បែរគល់ស្ពានអាកាស៥មករា ផ្នែកខាងកើត ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក។

តាមសម្តីពីបុរសម្នាក់ដែលជាអ្នកស្នាក់នៅក្បែរកន្លែងកើតហេតុ បានរៀបរាប់ប្រាប់ដោយសុំមិនបញ្ចោញឈ្មោះថា នៅមុនពេលកើតហេតុ គាត់បានឮសម្លេងក្មេងស្រែកយំចេញពីម្តុំគំនរសំរាមនៅក្នុងព្រៃស្មៅ ដីឡូតិ៍ខាងលើ ។ បន្ទាប់មកគាត់មានការងឿងឆ្ងល់ ក៏ស្រែកប្រាប់អ្នកជិតខាង រួចក៏នាំគ្នាដើរតាមរកមើល ស្រាប់តែប្រទះឃើញក្មេងប្រុសតូចម្នាក់ កំពុងវារចេញមកពីក្នុងគំនរសំរាមបណ្តើរ ស្រែកទ្រហោយំបណ្តើរគួរឱ្យ សង្វេគ ទើបពួកគាត់បានស្ទុះទៅលើកបីដោយរន្ធត់ចិត្តបំផុត លុះពិនិត្យមើលទៅ ឃើញនៅលើចិញ្ចើមក្មេងប្រុសតូចរូបនេះ មានស្នាមរបួសរលាត់ ចេញឈាម និងមិនឃើញមានឪពុកម្តាយ ឬនរណាម្នាក់នៅក្បែរនោះទេ។

ក្រោយកើតហេតុ បុរសដែលប្រទះឃើញក្មេងប្រុសអភ័ព្វខាងលើ ព្រោះតែមានចិត្តអាណិត ក៏បាននាំយកក្មេងប្រុសរូបនោះ ទៅផ្ទះរបស់ គាត់ដែលនៅក្បែរនោះ រួចរកទឹកដោះគោយកមកឱ្យបៅ បន្ទាប់មកក៏រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានឱ្យចុះមកជួយអន្តរាគមន៍ និងជួយស្វែង រកឪពុកម្តាយរបស់ក្មេងប្រុសរូបនេះផង។

បន្ទាប់ពីមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋាន ចុះមកដល់កន្លែងកើតហេតុ អស់រយៈពេលជាង៣ម៉ោងទៅហើយ នៅតែមិនទាន់ឃើញមានឪពុកម្តាយ ឬសាច់ញាតិណាម្នាក់មកតាមរកក្មេងប្រុសខាងលើទៀត ទើបសមត្ថកិច្ចសម្រេចនាំក្មេងប្រុសរូបនោះទៅកាន់ ប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដេប៉ូទី៣ ដើម្បីទាក់ទងទៅមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ ឱ្យមកទទួលយកទៅ មើលថែទាំ៕

RELATED ARTICLES