Friday, July 18, 2025
Homeព័ត៌មានជាតិផ្អើលទៅលើគូស្នេហ៍១គូ ស្រីស្លាប់ ប្រុសរងរបួស ក្នុងថ្ងៃបុណ្យសង្សារ

ផ្អើលទៅលើគូស្នេហ៍១គូ ស្រីស្លាប់ ប្រុសរងរបួស ក្នុងថ្ងៃបុណ្យសង្សារ

ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ បានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយគូស្នេហ៍១គូបានជិះម៉ូតូឌុបគ្នាដើរលេង ត្រូវរថយន្តមួយគ្រឿងបុពេញទំហឹង រួចកិននារីជាសង្សារស្លាប់ភ្លាមៗ នៅលើកំណាត់ផ្លូវបេតុង ទល់មុខវិទ្យុ ABC ស្ថិតក្នុងភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ។

នារីរងគ្រោះមិនត្រូវបានស្គាល់ពីអត្តសញ្ញាណនោះទេ រីឯយុវជនជាគូស្នេហ៍ដែលរងរបួសធ្ងន់ ក៏មិនត្រូវបានស្គាល់អត្តសញ្ញាណដូចគ្នា។ ចំណែកអ្នកបើកបរក៏មិនស្គាល់អត្តសញ្ញាណ ក្រោយកើតហេតុ បានបន្ថែមល្បឿនបើករត់គេចបាត់ស្រមោល។

តាមប្រភពពីកន្លែងកើត បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញយុវវ័យប្រុសស្រីខាងលើ ទំនងជាគូស្នេហ៍នឹងគ្នា បានជិះម៉ូតូ១គ្រឿងជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1H-4175 ដឹកគ្នាក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនល្មម។ លុះពេលមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានរថយន្តកូរ៉េ១គ្រឿង មិនចាំស្លាកលេខ ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូងបញ្ច្រាសទិសគ្នាបានជ្រុលចង្កូតមកបុកម៉ូតូយ៉ាងពេញទំហឹង និងកិនចំក្បាលនារីដែលរួមដំណើរពីក្រោយ បណ្តាលឱ្យបែកធ្លាយខួរស្លាប់មួយរំពេច រីឯយុវជនម្នាក់ជាអ្នកបើកម៉ូតូ បានទទួលរងរបួសយ៉ាងធ្ងន់ និងត្រូវបានរថយន្តសង្គ្រោះបន្ទាន់ ដឹកយកទៅមន្ទីពេទ្យភ្លាមៗនៅឯមន្ទីរពេទ្យព្រះកុសុមៈ ហៅពេទ្យលោកសង្ឃ ។

ក្រោយពីបង្កហេតុ រថយន្តបង្កមិនបានឈប់ទទួលខុសត្រូវនោះទេ ដោយបានបន្ថែមល្បឿនបើករត់គេចដោយសុវត្តិភាព។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ឱ្យមកធ្វើការវាស់វែង រួចអូសយក ម៉ូតូរងគ្រោះទៅរក្សាទុក រងចាំសាច់ញាតិយកឯកសារមកផ្ទៀងផ្ទាត់ ដើម្បីទទួលយកទៅវិញ។ ដោយឡែកសាកសពនារីរងគ្រោះ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវរកសាច់ញាតិ ដើម្បីមកទទួលយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES