Saturday, July 19, 2025
Homeព័ត៌មានជាតិទាំងសមត្ថកិច្ច និងបងប្អូន នាំគ្នាគាស់កញ្ចក់ផ្ទះ ទៅមើលនិស្សិតឆ្នាំទី៣ ជួបរឿងនេះ

ទាំងសមត្ថកិច្ច និងបងប្អូន នាំគ្នាគាស់កញ្ចក់ផ្ទះ ទៅមើលនិស្សិតឆ្នាំទី៣ ជួបរឿងនេះ

ភ្នំពេញ៖ ហេតុការណ៍នេះនិស្សិតឆ្នាំទី៣ ដួលស្លាប់ដួលផ្កាប់មុខស្លាប់នេះ កើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចផ្ទះ១៨៧ ផ្លូវA បុរីពិភពថ្មីឈូកវ៉ា១ ស្ថិតក្នុងភូមិភ្លូផ្អែម សង្កាត់គោករការ ខណ្ឌព្រែកព្នៅ។

យុវជនរងគ្រោះដែលដួលស្លាប់នៅក្នុងផ្ទះ មានឈ្មោះរស់ សីលា អាយុ២៤ឆ្នាំ ជានិស្សិតឆ្នាំទី៣ តែក្រុមគ្រួសារមិនដឹងថា រៀននៅសាលាណានោះទេ មានលំនៅក្នុងផ្ទះកើតហេតុខាងលើ និងមានស្រុកកំណើតនៅភូមិជីផាត ឃុំថ្មបាំង ស្រុកថ្មបាំង ខេត្តកោះកុង។

តាមប្រភពបានឲ្យដឹងថា នៅមុនពេលកើតហេតុ បងស្រីរបស់ជនរងគ្រោះ បានទូរស័ព្ទមករកប្អូនប្រុស តែខលចូលគ្មានអ្នកលើកសោះ ទើបមានការសង្ស័យ ក៏បានឱ្យបងប្អូនទៅមើល ស្រាប់តែប្រទះឃើញដួលស្លាប់ផ្កាប់មុខសុទ្ធតែឈាម នៅក្បែរកាំជណ្តើរ ទើបធ្វើឱ្យកើតមានការផ្អើលឆោឡោ រាយការណ៍ប្រាប់នគរបាលមូលដ្ឋាននាំគ្នាដោះកញ្ចក់គាស់ទ្វារចូលទៅពិនិត្យមើលតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ សហការជាមួយគ្រូពេទ្យ តុលាការ បានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារតែគាំងបេះដូងប្រាកដមែន។ តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ នៅមុនពេលកើតហេតុ ជនរងគ្រោះ អាចទំនងជាកំពុងដើរនៅក្នុងផ្ទះ លុះអាការជំងឺរើឡើង ធ្វើឱ្យគាំងបេះដូង ក៏ដួលផ្កាប់មុខស្លាប់ នៅក្បែរកាំជណ្តើរតែម្តង។

បច្ចុប្បន្នសព ត្រូវបានសមត្ថកិច្ច ប្រគល់ទៅឱ្យក្រុមគ្រួសារដឹកបញ្ជូនទៅស្រុកកំណើត ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES