នៅក្នុងគណនីហ្វេសប៊ុក លោកហ៊ុន ជា ក្មួយប្រុសម្តេចតេជោហ៊ុន សែន នៅមុននេះបន្តិច បានបង្ហោះរូបបុរសម្នាក់ស្លៀកពាក់ឯកសណ្ឋានប៉ូលិស ដៃឈរកាន់ទូរស័ព្ទ iPhone ពាក់ចិញ្ចៀនពេជ្រ ជាពិសេសទៀតនោះ គឺក្បាលខ្សែក្រវាត់ដាំសុទ្ធតែពេជ្រ។ បុរសម្នាក់នោះមានឈ្មោះថា ស្រេង សុខា អត្តលេខ៦៣៤៥៦។

ហ្វេសប៊ុកលោកហ៊ុន ជា ក៏បានសរសេរសារអមជាមួយរូបនោះថា “ដឹងតើថាមនុស្សយើងស្រលាញ់មាសនឹងពេជ្យ តែស្រលាញ់ដល់ថ្នាកណឹងដូចពែកទេដឹង លោកបងផ្កាយ (ក្បាលខ្សែក្រវ៉ាត់ )”។

ការសរសេរសារបែបនេះ ក្រោយពីលោកហ៊ុន ជា បានឃើញព័ត៌មានលើបណ្តាញសង្គមហ្វេសប៊ុកនានា ពាក់ពាក់នឹង លោកស្រេង សុខា ស្នងការរងខេត្តកណ្តាល បានភ្ជាប់ពាក្យជាមួយនារីរូបស្រស់ម្នាក់ ដោយជូនបណ្ណាការទៅខាងស្រី ចំនួន១០មុឺនដុល្លារ ឡានលុចសុីស ៥៧០ ១គ្រឿង និងចិញ្ចៀនពេជ្រ។

គួរបញ្ជាក់ថា កាលពីម្សិលមិញនេះ លោកឧត្តមសេនីយ៍ត្រី ស្រេង សុខា មានតួនាទីស្នងការរងនគរបាលខេត្តកណ្តាល បានចូលរោងភ្ជាប់ពាក្យជាមួយនារីវ័យក្មេងម្នាក់ដែលមានឈ្មោះ បូ ជីងជីង ជាកូនស្រីអ្នករស់នៅផ្សារអ្នកលឿង ខេត្តព្រៃវែង។ ក្នុងពិធីភ្ជាប់ពាក្យនោះ បានធ្វើទៅយ៉ាងរលូន ដោយមានភ្ញៀវកិត្តិយសជាច្រើនបានចូលរួមអបអបរសរសើរពីភ័ព្វសំណាង កញ្ញាបូ ជីងជីង ដែលបានគូដណ្តឹងមានតួនាទីធំហើយ ថែមទាំងបានទទួលប្រាក់បណ្ណាការ១០ម៉ឺនដុល្លារ ចិញ្ចៀនពេជ្រ២វង់ និងរថយន្តលុចស៊ីស ៥៧០មួយគ្រឿង ដែលមានតម្លៃ២២ម៉ឺនដុល្លារអាមេរិក។

នៅក្នុងគណនីឈ្មោះ San Prum បានសរសេរសារបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកថា “ពិធីភ្ជាប់ពាក្យលោកឧត្តមសេនីយ៍ត្រីស្រេង សុខា ជាមួយក្មេងស្រីស្រស់ស្អាត ធ្វើនៅផ្សារអ្នកលឿង (ត្រើយខាងកើត) ខេត្តព្រៃវែង កាលពីព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩។ ពិធីភ្ជាប់ពាក្យលោកស្រេង សុខា ស្នងការរងនគរបាលខេត្តកណ្តាល បានធ្វើឲ្យប្រជាពលរដ្ឋអ្នកជិតខាងបានលាន់មាត់ និងមានការភ្ញាក់ផ្អើលគ្រប់ៗគ្នា។ ហើយថែមទាំងបានស្ញើចសរសើរផងដែរ។

ក្រោយពីបានឃើញព័ត៌មាននេះ អ្នលេងហ្វេសប៊ុកម្នាក់ ដែលបានគណនីឈ្មោះ Khieu Thy បានសម្តែងភាពភ្ញាក់ផ្អើលហលយថែមទាំងបង្ហោះសារថា “មានប្រាក់ខែដូចមិនច្រើនទេ តែហេតុដូចម្តេច មានប្រាក់ច្រើនម្លេះ?”៕
