ទីបំផុត កញ្ញាធី សុវណ្ណថា បានដឹកដៃបុរសកំពូលស្នេហ៍ ផែ សុវណ្ណរិទ្ធ ចូលរោងការនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ នេះហើយ ធ្វើឲ្យមហាជនជាច្រើនអបអរសារទរយ៉ាងខ្លាំង និងជូនពរឲ្យមានសុភមង្គល។

កម្មវិធីមង្គលការរបស់ធី សុវណ្ណថា ទាំងល្ងាចថ្ងៃទី៣១ ខែតុលា និងថ្ងៃទី០១ ខែវិច្ឆិកា គឺធ្វើតាមទំនៀមទម្លាប់ប្រពៃណីទាំងអស់។

កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ បានបង្ហោះសារថា “ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩
យើងខ្ញុំនឹងរៀបការនៅ <<ខេត្តកោះកុង>> ដោយយើងខ្ញុំរៀបការនៅឆ្ងាយ យើងខ្ញុំសុំអធ្យាស្រ័យដែលមិនបានអញ្ជើញអ៊ុំពូមីង បងប្អូន ដែលរាប់អាន”។

នាងបន្តថា “យើងខ្ញុំនឹងធ្វើពិធីកាត់ចំណងដៃនៅក្រុងភ្នំពេញ នៅពេលក្រោយ យើងខ្ញុំនឹងគោរពអញ្ជើញ អ៊ុំពូមីង បងប្អូន ចូលរួមទាំងអស់គ្នា”៕

