Friday, September 19, 2025
Homeតារាខ្មែរកញ្ញាធី សុវណ្ណថា ដឹកដៃលោកផែ សុវណ្ណរិទ្ធ ចូលរោងការថ្ងៃទី៣១ តុលា នេះហើយ

កញ្ញាធី សុវណ្ណថា ដឹកដៃលោកផែ សុវណ្ណរិទ្ធ ចូលរោងការថ្ងៃទី៣១ តុលា នេះហើយ

ទីបំផុត កញ្ញាធី សុវណ្ណថា បានដឹកដៃបុរសកំពូលស្នេហ៍  ផែ សុវណ្ណរិទ្ធ ចូលរោងការនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ នេះហើយ ធ្វើឲ្យមហាជនជាច្រើនអបអរសារទរយ៉ាងខ្លាំង និងជូនពរឲ្យមានសុភមង្គល។

កម្មវិធីមង្គលការរបស់ធី សុវណ្ណថា ទាំងល្ងាចថ្ងៃទី៣១ ខែតុលា និងថ្ងៃទី០១ ខែវិច្ឆិកា គឺធ្វើតាមទំនៀមទម្លាប់ប្រពៃណីទាំងអស់។

កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ បានបង្ហោះសារថា “ថ្ងៃទី១​ ខែវិច្ឆិកា​ ឆ្នាំ២០១៩
យើងខ្ញុំនឹងរៀបការ​នៅ <<ខេត្តកោះកុង​>> ដោយយើងខ្ញុំរៀបការនៅឆ្ងាយ យើងខ្ញុំសុំអធ្យាស្រ័យដែលមិនបានអញ្ជើញ​អ៊ុំពូមីង​ បងប្អូន​ ដែលរាប់អាន”។

នាងបន្តថា “យើងខ្ញុំនឹងធ្វើពិធីកាត់ចំណងដៃនៅក្រុងភ្នំពេញ​ នៅពេលក្រោយ​ យើងខ្ញុំនឹងគោរពអញ្ជើញ​ អ៊ុំពូមីង​ បងប្អូន ចូលរួមទាំងអស់គ្នា”៕

RELATED ARTICLES