Saturday, September 20, 2025
Homeតារាខ្មែរនាយតាក់សុី ព្រមទម្លាយទំនាក់ទំនងជាមួយនារីម្នាក់នេះហើយ

នាយតាក់សុី ព្រមទម្លាយទំនាក់ទំនងជាមួយនារីម្នាក់នេះហើយ

ភ្នំពេញ​ ៖ ក្រោយបែកធ្លាយព័ត៌មានថា នាយតាក់សុី មាននារីម្នាក់ចូលស្អំបេះដូងដែលរងរបួសដោយសារភរិយា នាងភីម លែងទទួលយកលោកជាស្វាមី បន្ទាប់ពីលោកសឹកមកវិញនោះ ពេលនេះ នាយតាក់សុី បានចេញមុខរឿងនារីដែលស្និទ្ធស្នាលជាមួយលោកនោះហើយ។

នាយតាក់សុី បានប្រាប់អ្នកសារព័ត៌មានថា មុននេះលោក​កំពុង​មានទុក្ខ​ដោយសារយាយ​ស្លាប់​ ហើយ​ ម្តាយរបស់នាយ​កំពុងឈឺធ្ងន់ហើលយត្រូវបញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ស្រាប់តែមានព័ត៌មានថា លោកកំពុងមានទំនាក់ទំនងស្និទ្ធស្នាលជាមួយនារីម្នាក់វិញ ធ្វើឲ្យលោកហួសចិត្តខ្លាមងមែនទែន។

នាយតាក់សុី បានបន្តថា នារីដែលជិះរថយន្ត ​និងញាំបាយជាមួយលោក គឺគឺគ្រាន់តែស្គាល់គ្នាតែប៉ុណ្ណោះ មិនមានអ្វីលើពីហ្នឹងនោះទេ ពួកយើងទៅធ្វើការសប្បុរសធម៌ជាមួយគ្នាតែប៉ុណ្ណោះ។ ហើយនារីម្នាក់នោះមានប្តីនិងកូនរួចទៅហើយ សូមឈប់ច្រឡំទៀតទៅ។

នាយតាក់សុី បន្ថែមថា ​សូម​មហាជន​កុំ​យល់​ច្រឡំ​ដូច​ការចុះផ្សាយ​ព័ត៌មាន​មិន​ពិត​មួយ​ចំនួន​ ដែល​ផ្សាយ​ព័ត៌មាន​គ្មាន​ការ​សម្ភាសន៍​សួរនាំ​ពី​សាមីខ្លួន​នោះ។ លោកមិនបានខឹងនឹងការចុះផ្សាយទាំងនោះទេ ប៉ុន្តែហេតុអ្វី​មាន​បុគ្គល​មួយ​ចំនួន​ចាំតែ​មើលបំណាំ​ និង​ចាំបង្កើត​រឿង​មិន​ពិត​ទម្លាក់​ឲ្យ​លោក ​ដោយ​មិន​អាណិត ខណៈដែល​លោកកំពុង​មានទុក្ខ​ផ្ទួនៗ​គ្នា​ដូច្នេះ។

គួរបញ្ជាក់ថា នាយតាក់សុី បានសម្រេចចិត្តចូលសាងផ្នួសជាព្រះសង្ឃបានត្រឹមតែមួយរយៈប៉ុណ្ណោះ ហើយក៏បានលាចាកសិក្ខាបទដោយសារតែជំងឺធ្វើទុក្ខខ្លាំង។

អំឡុងពេលសាងផ្នួសនោះ នាងភីម ជាភរិយាបានដឹកដៃបុរសម្នាក់ទៅសុំលោកយកគ្នាជាប្តីប្រពន្ធ ហើយនាយតាក់សុី ក៏បានយល់ព្រម។ ក្រោយពេលសឹកមកវិញ នាងភីម មិនបានយកលោកវិញទេ ខណៈដែលទ្រព្យសម្បត្តិទាំងអស់ លោកបានប្រគល់ឲ្យភរិយាទាំងអស់៕

RELATED ARTICLES