ភ្នំពេញ ៖ ក្រោយបែកធ្លាយព័ត៌មានថា នាយតាក់សុី មាននារីម្នាក់ចូលស្អំបេះដូងដែលរងរបួសដោយសារភរិយា នាងភីម លែងទទួលយកលោកជាស្វាមី បន្ទាប់ពីលោកសឹកមកវិញនោះ ពេលនេះ នាយតាក់សុី បានចេញមុខរឿងនារីដែលស្និទ្ធស្នាលជាមួយលោកនោះហើយ។

នាយតាក់សុី បានប្រាប់អ្នកសារព័ត៌មានថា មុននេះលោកកំពុងមានទុក្ខដោយសារយាយស្លាប់ ហើយ ម្តាយរបស់នាយកំពុងឈឺធ្ងន់ហើលយត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ស្រាប់តែមានព័ត៌មានថា លោកកំពុងមានទំនាក់ទំនងស្និទ្ធស្នាលជាមួយនារីម្នាក់វិញ ធ្វើឲ្យលោកហួសចិត្តខ្លាមងមែនទែន។

នាយតាក់សុី បានបន្តថា នារីដែលជិះរថយន្ត និងញាំបាយជាមួយលោក គឺគឺគ្រាន់តែស្គាល់គ្នាតែប៉ុណ្ណោះ មិនមានអ្វីលើពីហ្នឹងនោះទេ ពួកយើងទៅធ្វើការសប្បុរសធម៌ជាមួយគ្នាតែប៉ុណ្ណោះ។ ហើយនារីម្នាក់នោះមានប្តីនិងកូនរួចទៅហើយ សូមឈប់ច្រឡំទៀតទៅ។

នាយតាក់សុី បន្ថែមថា សូមមហាជនកុំយល់ច្រឡំដូចការចុះផ្សាយព័ត៌មានមិនពិតមួយចំនួន ដែលផ្សាយព័ត៌មានគ្មានការសម្ភាសន៍សួរនាំពីសាមីខ្លួននោះ។ លោកមិនបានខឹងនឹងការចុះផ្សាយទាំងនោះទេ ប៉ុន្តែហេតុអ្វីមានបុគ្គលមួយចំនួនចាំតែមើលបំណាំ និងចាំបង្កើតរឿងមិនពិតទម្លាក់ឲ្យលោក ដោយមិនអាណិត ខណៈដែលលោកកំពុងមានទុក្ខផ្ទួនៗគ្នាដូច្នេះ។

គួរបញ្ជាក់ថា នាយតាក់សុី បានសម្រេចចិត្តចូលសាងផ្នួសជាព្រះសង្ឃបានត្រឹមតែមួយរយៈប៉ុណ្ណោះ ហើយក៏បានលាចាកសិក្ខាបទដោយសារតែជំងឺធ្វើទុក្ខខ្លាំង។

អំឡុងពេលសាងផ្នួសនោះ នាងភីម ជាភរិយាបានដឹកដៃបុរសម្នាក់ទៅសុំលោកយកគ្នាជាប្តីប្រពន្ធ ហើយនាយតាក់សុី ក៏បានយល់ព្រម។ ក្រោយពេលសឹកមកវិញ នាងភីម មិនបានយកលោកវិញទេ ខណៈដែលទ្រព្យសម្បត្តិទាំងអស់ លោកបានប្រគល់ឲ្យភរិយាទាំងអស់៕