Monday, September 22, 2025
Homeតារាខ្មែរតារាចម្រៀងមកពីខេត្តព្រៃវែង សង្ឃឹមបទ ”សុំទោសគ្រប់យ៉ាង” កែប្រែមុខមាត់ថ្មី

តារាចម្រៀងមកពីខេត្តព្រៃវែង សង្ឃឹមបទ ”សុំទោសគ្រប់យ៉ាង” កែប្រែមុខមាត់ថ្មី

តារាចម្រៀង Original Song លោករេម ទើបបញ្ចេញបទចម្រៀងថ្មីរបស់ខ្លួន ដែលមានចំណងជើងថា ”សុំទោសគ្រប់យ៉ាង” នៅលើបណ្ដាញសង្គមហ្វេសប៊ុក និងយូធូប កាលពីពេលថ្មីៗនេះ ដោយមានការ Share ពី Fan របស់អ្នកចម្រៀងរូបនេះផងដែរ។

នេះមិនមែនជាលើកទី១ឡើយ ដែលអ្នកចម្រៀងមកពីខេត្តព្រៃវែង លោករេម បានចេញបទចម្រៀងជា Original Song ហើយផលិតជា MV នោះ ប៉ុន្តែកន្លងមកអ្នកចម្រៀងរូបនេះបានចេញចម្រៀងជាបន្ដបន្ទាប់មកហើយ ដែលត្រូវបានត្រូវបានយុវវ័យពេញចិត្តបទចម្រៀងរបស់លោកផងដែរ។

ដោយឡែក ការចេញបទថ្មី ”សុំទោសគ្រប់យ៉ាង” នេះ ត្រូវបានលោករេម មានជំនឿ និងសង្ឃឹមថា បទនេះធ្វើឲ្យលោកមានគេស្គាល់លោកកាន់តែច្បាស់ថែមទៀតជាមិនខាន ព្រោះបទនោះអត្ថន័យត្រូវរឿងសាច់រឿងរបស់យុវវ័យនាសម័យបច្ចុប្បន្នច្រើន៕

RELATED ARTICLES