តារាចម្រៀង Original Song លោករេម ទើបបញ្ចេញបទចម្រៀងថ្មីរបស់ខ្លួន ដែលមានចំណងជើងថា ”សុំទោសគ្រប់យ៉ាង” នៅលើបណ្ដាញសង្គមហ្វេសប៊ុក និងយូធូប កាលពីពេលថ្មីៗនេះ ដោយមានការ Share ពី Fan របស់អ្នកចម្រៀងរូបនេះផងដែរ។

នេះមិនមែនជាលើកទី១ឡើយ ដែលអ្នកចម្រៀងមកពីខេត្តព្រៃវែង លោករេម បានចេញបទចម្រៀងជា Original Song ហើយផលិតជា MV នោះ ប៉ុន្តែកន្លងមកអ្នកចម្រៀងរូបនេះបានចេញចម្រៀងជាបន្ដបន្ទាប់មកហើយ ដែលត្រូវបានត្រូវបានយុវវ័យពេញចិត្តបទចម្រៀងរបស់លោកផងដែរ។

ដោយឡែក ការចេញបទថ្មី ”សុំទោសគ្រប់យ៉ាង” នេះ ត្រូវបានលោករេម មានជំនឿ និងសង្ឃឹមថា បទនេះធ្វើឲ្យលោកមានគេស្គាល់លោកកាន់តែច្បាស់ថែមទៀតជាមិនខាន ព្រោះបទនោះអត្ថន័យត្រូវរឿងសាច់រឿងរបស់យុវវ័យនាសម័យបច្ចុប្បន្នច្រើន៕




