Friday, July 18, 2025
Homeព័ត៌មានជាតិម៉ែរួយ ប្រើពេល៦ខែ ដោះរួចបំណុល១០មុឺនដុល្លារ ដោយសាររៀនច្បាប់មួយនេះ

ម៉ែរួយ ប្រើពេល៦ខែ ដោះរួចបំណុល១០មុឺនដុល្លារ ដោយសាររៀនច្បាប់មួយនេះ

អ្នកគ្រូរួយ ជាម្ចាស់ក្រុមហ៊ុនគ្រឿងសម្អាង​ Rouy Infinity Co.,Ltd ដែលមានរហ័សនាមថា “ម៉ែរួយ​” (MaeRouy) បានផ្លាស់ប្តូរជីវិតយ៉ាងឆាប់រហ័ស រយៈពេលត្រឹមតែមួយឆ្នាំ​ អាចកសាងជិវិតថ្មីបានដោយមិនគួរឲ្យជឿ​។ មកទល់ពេលនេះ ម៉ែរួយ មានក្រុមហ៊ុនមួយដ៏ល្បីល្បាញ​ មានលុយ​ ឡាន​ វីឡា​ដ៏ធំស្គឹមស្កៃ​ មានកេរ្តិ៍​ឈ្មោះដ៏ល្បីល្បាញ​ មានអ្នកគាំទ្រនិងអ្នកគាំទ្រស្រលាញ់ម៉ែរួយ រាប់សែននាក់​។

ម៉ែរួយ មានឈ្មោះល្បីយ៉ាងខ្លាំងទៅលើការបង្រៀនច្បាប់ស្រូបទាញ​ពង្រឹង​ផ្លូវ​ចិត្ត​មនុស្ស​ លុបបំបាត់ភាពបាក់ទឹកចិត្ត​ ជួយឲ្យមនុស្សរឹងមាំ​ ក្លាហានជំនះរាល់​ឧបសគ្គ​ដែលកើតឡើងចំពោះមុខ ឲ្យឈានទៅរកគោលដ៏ធំបំផុតរបស់ខ្លួន​។

ម៉ែរួយ ​ជាមនុស្ស​ដំបូងគេដែលជាអ្នកចែករំលែកច្បាប់ស្រូបទាញដំបូងគេនៅក្នុងប្រទេសកម្ពុជា​ អាចនិយាយបានថាជាគ្រូដើមនៃច្បាប់ ស្រូបទាញ​ Law of Attraction នៅកម្ពុជា។ ជីវិតរបស់ម៉ែរួយ មុនពេលប្រើប្រាស់ច្បាប់ស្រូបទាញ​ គឺលំបាកវេទនាណាស់​ ខ្លួនជាក្មេងស្រីតូចម្នាក់អាយុត្រឹម17ឆ្នាំ​ បានបោះបង់ចោលការសិក្សាទៅស៊ីឈ្នួលគេនៅប្រទេសថៃ​ រយៈពេល​5ឆ្នាំ​ យកលុយមកចិញ្ចឹមគ្រួសារ។

ម៉ែរួយ កើតចេញពីត្រកូលអ្នកក្រីក្រនៅតាមខេត្ត​ កំព្រាឪពុក​ និងមានបងប្អូនច្រើន​ ថែមទាំងជំពាក់បំណុលគេ100000$ ។ ជីវិត​បានដើរដល់ផ្លូវទ័ល​ ម៉ែរួយ ក៏សម្រេចចិត្តរៀនច្បាប់ស្រូបទាញ ដោយឃើញថា វាជាច្បាប់លំដាប់ពិភពលោកដែលសេដ្ឋីគ្រប់គ្នាប្រើប្រាស់ អាចឲ្យម៉ែរួយ ផ្លាស់ប្តូរជីវិតបាន។

អភិនិហា​មានពិតចំពោះការប្រើប្រាស់ច្បាប់ស្រូបទាញ​ “Law of Attraction” ធ្វើឲ្យម៉ែរួយ អាចផ្លាស់ប្តូរជីវិតបានយ៉ាងលឿនបែបផ្លូវកាត់នៃជីវិត​ រយៈពេលត្រឹម6ខែ ម៉ែរួយ មានលទ្ធភាពដោះបំណុល 100000$​ បាន​ សាងក្រុមហ៊ុនបាន​ ថែមទាំងមាន​កេរ្តិ៍ឈ្មោះ​ក្នុងសង្គម ហើយក៏ក្លាយជាគ្រូច្បាប់ស្រូបទាញតាំងពីពេលនោះមក។

អ្នកគ្រូរួយ មកទល់ពេលនេះបានបង្រៀនច្បាប់ស្រូបទាញរយៈពេល2ឆ្នាំមកហើយ​ កូនសិស្ស​រាប់ម៉ឺន​នាក់ ដែលបានផ្លាស់ប្តូរជីវិតដោយសារមេរៀនច្បាប់ស្រូបទាញរបស់ម៉ៃរួយ។

ម៉ែរួយ បានអះអាងថា ជីវិតរបស់គាត់មកដល់ចំណុចនេះ ដោយសារច្បាប់ស្រូបទាញ​ ហើយម៉ៃរួយ ក៏បានបោះពុម្ពសៀវភៅមួយក្បាល ដែលហៅថា​ “ សៀវភៅ​14ថ្ងៃ ផ្លាស់ប្តូរជីវិតជារៀងរហូត​”​ ដែលជាមេរៀនដកស្រង់ពីជីវិតពិតក្នុងការប្រើប្រាស់ច្បាប់ស្រូបទាញបានជោគជ័យ។

ប្រសិនបើបងប្អូនចង់ជោគជ័យពិតប្រាកដ​ ផ្លាស់ប្តូរ​ជីវិត​លឿនបែបផ្លូវកាត់ លែងបាក់ទឹកចិត្ត​ អាចទៅរៀនពីម៉ែរួយ បាន​ដោយចូលទៅកាន់​ Facebook Page: Maerouy Queen of Univers រឺ​ Channel Youtube: Maerouy Queen of Univers៕

RELATED ARTICLES