អ្នកគ្រូរួយ ជាម្ចាស់ក្រុមហ៊ុនគ្រឿងសម្អាង Rouy Infinity Co.,Ltd ដែលមានរហ័សនាមថា “ម៉ែរួយ” (MaeRouy) បានផ្លាស់ប្តូរជីវិតយ៉ាងឆាប់រហ័ស រយៈពេលត្រឹមតែមួយឆ្នាំ អាចកសាងជិវិតថ្មីបានដោយមិនគួរឲ្យជឿ។ មកទល់ពេលនេះ ម៉ែរួយ មានក្រុមហ៊ុនមួយដ៏ល្បីល្បាញ មានលុយ ឡាន វីឡាដ៏ធំស្គឹមស្កៃ មានកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញ មានអ្នកគាំទ្រនិងអ្នកគាំទ្រស្រលាញ់ម៉ែរួយ រាប់សែននាក់។

ម៉ែរួយ មានឈ្មោះល្បីយ៉ាងខ្លាំងទៅលើការបង្រៀនច្បាប់ស្រូបទាញពង្រឹងផ្លូវចិត្តមនុស្ស លុបបំបាត់ភាពបាក់ទឹកចិត្ត ជួយឲ្យមនុស្សរឹងមាំ ក្លាហានជំនះរាល់ឧបសគ្គដែលកើតឡើងចំពោះមុខ ឲ្យឈានទៅរកគោលដ៏ធំបំផុតរបស់ខ្លួន។

ម៉ែរួយ ជាមនុស្សដំបូងគេដែលជាអ្នកចែករំលែកច្បាប់ស្រូបទាញដំបូងគេនៅក្នុងប្រទេសកម្ពុជា អាចនិយាយបានថាជាគ្រូដើមនៃច្បាប់ ស្រូបទាញ Law of Attraction នៅកម្ពុជា។ ជីវិតរបស់ម៉ែរួយ មុនពេលប្រើប្រាស់ច្បាប់ស្រូបទាញ គឺលំបាកវេទនាណាស់ ខ្លួនជាក្មេងស្រីតូចម្នាក់អាយុត្រឹម17ឆ្នាំ បានបោះបង់ចោលការសិក្សាទៅស៊ីឈ្នួលគេនៅប្រទេសថៃ រយៈពេល5ឆ្នាំ យកលុយមកចិញ្ចឹមគ្រួសារ។

ម៉ែរួយ កើតចេញពីត្រកូលអ្នកក្រីក្រនៅតាមខេត្ត កំព្រាឪពុក និងមានបងប្អូនច្រើន ថែមទាំងជំពាក់បំណុលគេ100000$ ។ ជីវិតបានដើរដល់ផ្លូវទ័ល ម៉ែរួយ ក៏សម្រេចចិត្តរៀនច្បាប់ស្រូបទាញ ដោយឃើញថា វាជាច្បាប់លំដាប់ពិភពលោកដែលសេដ្ឋីគ្រប់គ្នាប្រើប្រាស់ អាចឲ្យម៉ែរួយ ផ្លាស់ប្តូរជីវិតបាន។

អភិនិហាមានពិតចំពោះការប្រើប្រាស់ច្បាប់ស្រូបទាញ “Law of Attraction” ធ្វើឲ្យម៉ែរួយ អាចផ្លាស់ប្តូរជីវិតបានយ៉ាងលឿនបែបផ្លូវកាត់នៃជីវិត រយៈពេលត្រឹម6ខែ ម៉ែរួយ មានលទ្ធភាពដោះបំណុល 100000$ បាន សាងក្រុមហ៊ុនបាន ថែមទាំងមានកេរ្តិ៍ឈ្មោះក្នុងសង្គម ហើយក៏ក្លាយជាគ្រូច្បាប់ស្រូបទាញតាំងពីពេលនោះមក។

អ្នកគ្រូរួយ មកទល់ពេលនេះបានបង្រៀនច្បាប់ស្រូបទាញរយៈពេល2ឆ្នាំមកហើយ កូនសិស្សរាប់ម៉ឺននាក់ ដែលបានផ្លាស់ប្តូរជីវិតដោយសារមេរៀនច្បាប់ស្រូបទាញរបស់ម៉ៃរួយ។

ម៉ែរួយ បានអះអាងថា ជីវិតរបស់គាត់មកដល់ចំណុចនេះ ដោយសារច្បាប់ស្រូបទាញ ហើយម៉ៃរួយ ក៏បានបោះពុម្ពសៀវភៅមួយក្បាល ដែលហៅថា “ សៀវភៅ14ថ្ងៃ ផ្លាស់ប្តូរជីវិតជារៀងរហូត” ដែលជាមេរៀនដកស្រង់ពីជីវិតពិតក្នុងការប្រើប្រាស់ច្បាប់ស្រូបទាញបានជោគជ័យ។

ប្រសិនបើបងប្អូនចង់ជោគជ័យពិតប្រាកដ ផ្លាស់ប្តូរជីវិតលឿនបែបផ្លូវកាត់ លែងបាក់ទឹកចិត្ត អាចទៅរៀនពីម៉ែរួយ បានដោយចូលទៅកាន់ Facebook Page: Maerouy Queen of Univers រឺ Channel Youtube: Maerouy Queen of Univers៕
