Saturday, July 12, 2025
Homeព័ត៌មានជាតិជុំគ្នាលេងល្បែង ប៉ូលិសក្របួច៨នាក់

ជុំគ្នាលេងល្បែង ប៉ូលិសក្របួច៨នាក់

ខេត្តពោធិ៍សាត់ ៖ អ្នកញៀនល្បែងស៊ីសង ភ្នាល់តាមអនឡាញ មួយក្រុម ឆ្លៀតពេលដែលកម្លាំងសមត្ថកិច្ច អាជ្ញាធរ បើកប្រតិបត្តិការបង្ក្រាបទូទាំងប្រទេស ស្ងាត់បាត់អស់តាមហាងកាហ្វេ បែរជាឆ្លៀតណាត់គ្នាទៅ សម្ងំលេង ល្បែងចាក់ ភ្នាល់ជល់មាន់ តាមអនឡាញ ក្រៅភូមិ បន្លំភ្នែកសមត្ថកិច្ច ទីបំផុតត្រូវកម្លាំងសមត្ថកិច្ចតាមស្វែងរកឃើញ ឃាត់ខ្លួនបាន ចំនួន ៨នាក់ នាំយកមកចាត់ការតាមច្បាប់។

ប្រតិបត្តិការនេះ ធ្វើឡើង កាលពីវេលាម៉ោង ១និង៣៥នាទីរសៀល ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចខ្ចូសទុកចោល មួយកន្លែង ស្ថិតក្នុងភូមិស្ថានីយ សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ក្រោយពីដាក់បទបញ្ជានូវការបង្ក្រាបបនល្បែងស៊ីសងខុសច្បាប់ទូទាំងប្រទេស កាល ពីរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ រួចមក កម្លាំងសមត្ថកិច្ច ជាជំហានដំបូង ផ្សព្វផ្សាយអប់រំពលរដ្ឋនៅតាមមូលដ្ឋាន តាមហាងកាហ្វេ ផ្ទះ ហាងនានា បញ្ឈប់បើកលេងល្បែងស៊ីសងតាមអនឡាញ ស្ងាត់បាត់អស់ទៅហើយ។ ស្រាប់តែនៅរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ មានអ្នកញៀនល្បែងអនឡាញ មួយក្រុម បានណាត់គ្នាទៅជុំគ្នាលេង ល្បែង មាន់ជល់តាមអនឡាញ ត្រូវកម្លាំងសមត្ថកិច្ចចុះទៅឃាត់ខ្លនបាន៨នាក់ ម៉ូតូ ៧គ្រឿង រថយន្ត ១គ្រឿង ទូរស័ព្ទដៃ ចំនួន១៤គ្រឿង ភ្ជាប់វេបសាយមាន់ជល់ជាស្រេច។

ក្រោយពីឃាត់ខ្លួនបាន ក្រុមអ្នកញៀនល្បែងអនឡាញ ទាំង៨នាក់ រួមជាមួយវត្ថុតាង ត្រូវបាននាំយកទៅអធិការដ្ឋាននគរ បាលក្រុងពោធិ៍សាត់ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES