Monday, July 14, 2025
Homeតារាខ្មែរតន់ ច័ន្ទសីម៉ា ៖មានប្រៀបជាងគូប្រជែង

តន់ ច័ន្ទសីម៉ា ៖មានប្រៀបជាងគូប្រជែង

ភ្នំពេញ៖ស្រីស្រស់តន់ ច័ន្ទសីម៉ា ត្រូវបានជ្រើសរើសឲ្យច្រៀងបទទាក់ទងព្រិត្តិការណ៍​ស៊ីហ្គេម​ដែល​ចាប់ដៃជា​មួយតារាចម្រៀងរួមទ្រនុំដល់ទៅ៣ដួងនោះគឺលោកព្រាប សុវត្ថិ,ខេមរៈ សិរី​មន្ដ​ និងខេម ហើយអ្វីដែលគូរ​ឲ្យ​ចាប់អារម្មណ៍ថែមទៀតនោះអតីតបេក្ខភាពThe Voice Cambodia​ រដូវកាលទី២រូបនេះថែមទាំងត្រូវក្រសួង​ទេស​ចរណ៍​ចុចនាងឲ្យច្រៀងចាប់ដៃជា​មួយឱក សុគន្ធកញ្ញា ក្នុងការផ្សព្វផ្សាយកម្មវិធីខាងលើដែល​កម្ពុជាធ្វើជា​ម្ចាស់​ផ្ទះផងដែរ ដែល​នេះ​គឺជាការឡើងកូដមួយក្រឺតទៀតរបស់នាងសីម៉ា ជាមិនខាន បន្ទាប់ពីគេមើលឃើញថា​នៅ​ចុងឆ្នាំ២០២២ និងដើមឆ្នាំ២០២៣ នាងក៍លែងសូវមានសន្ទុះខ្លាំងដូចមុននោះ។សម្រាប់​នាង​ច័ន្ទសីម៉ា បង្ហាញ​អា​រម្មណ៍រីករាយដែលបានច្រៀងបទចម្រៀង​ថ្នាក់ជាតិបែបនេះ​ជាមួយ​រៀម​ច្បងរួមផលិតកម្ម និងសុគន្ធកញ្ញា ដែល​នាងចាត់ទុកថាជាគ្រូរបស់នាងព្រោះ​អំឡុងពេល​ដែល​នាងប្រ​លង​The Voice Cambodia រដូវកាលទី២នោះ​នាង​ក៍ជាកូនក្រុមរបស់សុគន្ធកញ្ញា ដែរ ហើ​យ​​បើទោះជាពេលនោះសីម៉ា មិនបានលើកពានដូចបំណងក្ដី តែបទពិ​សោធ​ន៍នោះហើយ​ដែ​ល​ធ្វើឲ្យនាង អាចត្រួសត្រាយផ្លូវរហូតមកដល់បច្ចុប្បន្នក្នុងអាជីព​ចម្រៀងហើយស្ទើរាល់ឆ្នាំ​នាង​ក៍បានទិញកាដូឲ្យសុគន្ធកញ្ញា នៅថ្ងៃចូលឆ្នាំចិនដើម្បីជាកាដឹងគុណទៀតផង។

ដោយ​សារ​តែសីម៉ា ត្រូវបានផ្ដល់ឱកាសឲ្យច្រៀងបទធំៗលក្ខណៈថ្នាក់ជាតិក្នុងកម្មវិធីស៊ីហ្គេម ខណៈ​ដែល​​តារា​ផ្សេងៗទៀតដែលមានគីឡូប្រហាក់ប្រហែលនាង​ដែរបែជាគ្មានឱកាសនោះទើបគេ​នៅតែចាត់ទុកថា​នៅឆ្នាំ២០​២៣ នេះស្រីស្រស់តូចតន់នឹងមានប្រៀបជាងគេ​ប្រជែងបន្ថែម​ទៀត​ជាមិនខាន ព្រោះនាងកំពុងតែពង្រីកទីផ្សារ​ចម្រៀងដែលពីមុន​ច្រើនតែផ្នែកយុវវ័យគាំទ្រ​នាងនោះមកជាតម្រូវមជ្ឈដ្ឋានទូទៅតែម្ដង។ដោយឡែកសម្រាប់​ការ​ប្រគុំតន្រ្ដីនៅរដូវក្ដៅនេះវិញគេឃើញនាងសីម៉ា ចេញមុខច្រើនតែកម្មវិធីដែលរៀបចំដោយផលិតកម្ម​របស់​នាងប៉ុណ្ណោះ ព្រោះបណ្ដារអ្នកដឹកនាំConcerts ផ្សេងៗទៀតនៅតែថ្ងូររឿងតម្លៃខ្លួននាងថ្លៃជ្រុល​ជាងតារា​ដែល​មានសម្ថភាពប្រហាក់ប្រហែលនាងដែរទើបពួកគេមិនសូវហ៊ានជួល។

  គូរបញ្ជាក់ថាតន់ ច័ន្ទសីម៉ា ទើបតែឡើងកូដនារយៈពេល២ឆ្នាំចុងក្រោយ​នេះទេ​ដែល​អ្នក​គ្រប់គ្រងGalaxy បាន​ចាត់ទុកនាងថាជាតារាលំដាប់Grade A  ទើបកំ​ណត់​តម្លៃ​ខ្លួននាង​ច្រៀង១កម្មវិធីធំស៊ីថ្លៃដល់ទៅ៥ពាន់ដុល្លារ តែ​ការឡើងថ្លៃបែបនេះធ្វើឲ្យសីម៉ា បាត់បង់​ឱកា​ស​ច្រៀងនៅតាមឆាកតន្រ្ដីជាច្រើន​ព្រោះអ្នកដឹកនាំកម្មវិធីសិល្បៈ​ខ្លះងាកទៅដាក់តារាផ្សេងជំនួសរូបនាង។អតីតអ្នកស្មូតជាប់លេខ១ ប្រចាំខេត្តតាកែវរូបនេះត្រូវបានអ្នកជំនាញ​សិល្បៈ​លើក​ឡើង​ថាសីម៉ា ច្រៀងស្ទីលញអ្នកនាងខាត់ សុឃីម ព្រោះស្អកដូចគ្នានិងច្រៀង​បទ​កន្ទឹ្រម​ទៅ​ស្ទើតែ​ច្រឡំគ្នាទៀតផង។

ក្រៅពីព្រាប សវត្ថិ និងខេម ដែលជួយរុញនាងសីម៉ា ឲ្យទៅមុខ​រយៈ​ពេល២ឆ្នាំទៅហើយនោះ​នៅឆ្នាំ២០២៣ នេះ​ស្រីស្រស់រូបនេះមានលោកខែម ប៊ុនថៃ ម្នាក់​ទៀត​នឹងជួយនាងឲ្យកាន់តែល្បីថែមទៀតជាមិនខាន តាមរយៈការ​ច្រៀងសម្ដែងរួមគ្នា។ប៉ុន្ដែ​ទាក់​ទងរឿងបេះដូងវិញនាងសីម៉ា អាយុ២៥ឆ្នាំ ដែលសារភាពថាបានកែសម្រស់​៣​កន្លែង​គឺ​ធ្វើ​ពត់ធ្មេញ,ចាក់ចង្កា និងធ្វើច្រមុះនោះបែជាថាបេះដូងនាងមិនទាន់មានម្ចាស់ទៅវិញ បើទោះជា​មុននេះ​លេចឭថាលោកឧកញ៉ាពោះម៉ាយម្នាក់តាមស្នេហានាងយ៉ាងប្រកិតបំផុតយ៉ាងណាក៍ដោយ​៕

RELATED ARTICLES