Sunday, July 6, 2025
Homeចរាចរណ៍ ជនជាតិកូរ៉េ បើកឡានបុកគេ ខ្ទេចមុខខ្លួនឯង

 ជនជាតិកូរ៉េ បើកឡានបុកគេ ខ្ទេចមុខខ្លួនឯង

ភ្នំពេញ ៖ រថយន្ត ១គ្រឿង កំពុងបើកឆ្លងផ្លូវបំបែកជាបួន ស្រាប់តែមានរថយន្ត ១គ្រឿងទៀត បើកបរដោយបុរសជាជាតិកូរ៉េម្នាក់ ធ្វើដំណើរក្នុងល្បឿនលឿន ជ្រុលមកបុកពីចំហៀងកន្ទុយនៃរថយន្ត បង្កឱ្យរថយន្តខូច ខាតទាំងសងខាង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ១២និង៤០នាទីថ្ងៃត្រង់ ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ ស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍បឹងកក់ ផ្លូវ១៦៩កែងនិងផ្លូវ៦១៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនកើតហេតុ មានបុរសជនជាតិកូរ៉េ ម្នាក់ បើករថយន្ត ១គ្រឿង ម៉ាក Totoya Raize ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2BW-8964 ធ្វើដំណើរតាមបណ្តោយផ្លូវ៦១៦ ក្នុងទិសដៅពីកើត មកលិច លុះធ្វើដំណើរមកដល់ចំណុចផ្លូវបំបែកជាបួន បានបុកជាមួយរថយន្ត ១គ្រឿង ម៉ាក Ford Ranger Wildtrak ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BS-0602 ដែលធ្វើដំណើរតាមបណ្តោយផ្លូវ១៦៩ បើកបរក្នុងទិសដៅពីត្បូង ទៅជើង យ៉ាងពេញទំហឹង បណ្តាលឱ្យរថយន្តខាងលើ រងការខូចខាត ក្រពឹតកាង។ ចំណែករថយន្តរបស់បុរសជនជាតិកូរ៉ ខូចខាតមួយកំណាត់មុខទាំងស្រុង។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញមូលដ្ឋាន បានចុះមកដល់ទីតាំងកើតហេតុ និងរាយការណ៍ទៅកាន់សមត្ថកិច្ចជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកធ្វើការវាស់វែងយករថយន្តទាំង ២គ្រឿង ទៅរក្សាទុកនៅការិយាល័យ រង់ចាំការដោះស្រាយគ្នានៅពេលក្រោយ៕

RELATED ARTICLES