Wednesday, October 15, 2025
Homeចរាចរណ៍ឡានកុងតឺន័រ ទាក់បាក់បង្គោលភ្លើង សង្កត់ឡាន១គ្រឿង ផ្ទះ១ខ្នង

ឡានកុងតឺន័រ ទាក់បាក់បង្គោលភ្លើង សង្កត់ឡាន១គ្រឿង ផ្ទះ១ខ្នង

ភ្នំពេញ ៖ រថយន្តសណ្តោងដឹកទូរកុងតឺន័រ ១គ្រឿង បើកទាក់ខ្សែភ្លើងកាត់ទទឹងផ្លូវ បណ្តាលឱ្យបាក់បង្គោលភ្លើង សង្កត់លើ រថយន្ត ១គ្រឿង និងដំបូលផ្ទះប្រជាពលរដ្ឋ សំណាងល្អ ពុំមានមនុស្សរងរបួស។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៨និង៣០នាទីយប់ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិបុរីសន្តិភាព២ និងភូមិស្រែជម្រៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តសណ្តោងដឹក ទូកុងតឺន័រ ១គ្រឿង ម៉ាកហ៊ីណូ ពណ៌ខៀវ ពាក់ស្លាកលេខ ស្វាយរៀង 3A-3453 ធ្វើដំណើរតាមបណ្តោយផ្លូវបេតុង ក្នុងទិសដៅពីត្បូង ទៅជើង ក្នុងល្បឿនយ៉ាងលឿន លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ បានទាក់ខ្សែភ្លើងកាត់ទទឹងផ្លូវ យ៉ាងពេញទំហឹង បណ្តាលឱ្យបាក់បង្គោលភ្លើង មួយដើម សង្កត់លើរថយន្ត និង ១ដើមទៀត បាក់សង្កត់លើដំបូលផ្ទះប្រជាពលរដ្ឋ សំណាងល្អពុំមានមនុស្សណាម្នាក់រងរបួសនោះឡើយ ចំ ណែកអ្នកបើកបររថយន្តបង្កហេតុ បានបើកទ្វារ រត់គេចខ្លួនបាត់។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយមន្ត្រីជំនាញចុះមកវាស់វែងយករថយន្តទៅរក្សាទុកជាបណ្តោះអាសន្ននៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញដើម្បីរងចាំធ្វើការដោះស្រាយនៅពេលក្រោយ៕

RELATED ARTICLES