Monday, March 23, 2026
Homeចរាចរណ៍គោយន្តដឹកកម្មករក្រឡាប់ របួស១៨នាក់

គោយន្តដឹកកម្មករក្រឡាប់ របួស១៨នាក់

ខេត្តកំពង់ស្ពឺ ៖ គោយន្ត ១គ្រឿង ដឹកកម្មករប្រុសស្រី សរុបចំនួន១៨នាក់ ត្រឡប់មកពីបេះស្វាយ បំណងត្រឡប់ទៅផ្ទះ ស្រាប់តែរេចង្កូតធ្លាក់ផ្លូវ ក្រឡាប់ទាំងកំរោល បណ្តាលឱ្យកម្មករបេះផ្លែស្វាយ ទាំង១៨នាក់ រងរបួសធ្ងន់-ស្រាល ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។

ករណីគ្រោះថ្នាក់ក្រឡាប់គោយន្តនេះ បានកើតឡើងកាលពីវេលាម៉ោង ៤និង១០នាទីរសៀល ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ នៅលើផ្លូវកៅស៊ូ លេខ៤៦ ស្ថិតនៅភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ជនរងគ្រោះទាំង១៨នាក់ ដែលរងរបួសក្នុងហេតុការណ៍ក្រឡាប់គោយន្ត រួមមាន ទី១-ឈ្មោះបូ បុល ភេទប្រុស អាយុ៣៥ឆ្នាំ (ជាអ្នកបើកគោយន្ត)។ ទី២-ឈ្មោះមាស វណ្ណី ភេទស្រី អាយុ១៤ឆ្នាំ។ ទី៣-ឈ្មោះ សឿន ពេទ្រ ភេទស្រី អាយុ២៥ឆ្នាំ។ ទី៤-ឈ្មោះហៅក្រៅ យាយម៉ាប់ ភេទស្រី អា១យុ៤៧ឆ្នាំ។ ទី៥-ឈ្មោះហៅក្រៅអ៊ំហ៊ុល ភេទស្រី អាយុ៤៥ឆ្នាំ។ ទី៦-ឈ្មោះឆៃលី ភេទស្រី អាយុ១៤ឆ្នាំ។ ទី៧-ឈ្មោះអីញ ភេទស្រី អាយុ១៨ឆ្នាំ។ ទី៨-ឈ្មោះយឹម ទូច ភេទស្រី អាយុ៤០ឆ្នាំ។ ទី៩-ឈ្មោះលៀង សិលា ភេទស្រី អាយុ១៥ឆ្នាំ។ ទី១០-ឈ្មោះង៉ាន ចន្ថន ភេទប្រុស អាយុ១៤ឆ្នាំ។ ទី១១-ឈ្មោះមាស រន ភេទស្រី អាយុ៣២ឆ្នាំ។ ទី១២-ឈ្មោះរ៉ែម រ៉ាត់ ភេទប្រុស អាយុ១៨ឆ្នាំ។ ទី១៣-ឈ្មោះគង់ ស្រស់ ភេទស្រី អាយុ៦២ឆ្នាំ។ ទី១៤-ឈ្មោះសុខ កុម្ភៈ ភេទប្រុស អាយុ៣១ឆ្នាំ។ ទី១៥-ឈ្មោះគ្រី ព្រិល ភេទប្រុស អាយុ១៤ឆ្នាំ។ ទី១៦-ឈ្មោះគា ភេទស្រី អាយុ៤៥ឆ្នាំ។ ទី១៧-ឈ្មោះព្រំ បូ ភេទប្រុស អាយុ៤៥ឆ្នាំ និងទី១៨-ឈ្មោះកេ ធីតា ភេទស្រី អាយុ១៥ឆ្នាំ។ ជនរងគ្រោះទាំង១៨នាក់ ជាកម្មករបេះផ្លែស្វាយ និងមានលំនៅក្នុងភូមិសង្កែជ្រុំ ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ មានគោយន្តកន្ត្រៃ ១គ្រឿង ម៉ាក RT125 ពណ៌ក្រហម បើកបរដោយឈ្មោះបូ បុល និងមានអ្នករួមដំណើរ ចំនួន១៧នាក់ (សរុបទាំងអ្នកបើកបរ ១៨នាក់) ដែលសុទ្ធ សឹងជាកម្មករបេះផ្លែស្វាយ បានបើកបរ តាមបណ្តោយផ្លូវក្រាលកៅស៊ូ ពីទិសខាងត្បូង ទៅជើង លុះពេលធ្វើ ដំណើរមកដល់ចំណុចកើតហេតុខាងលើ បានគោយន្តកន្ត្រៃ បានរេចង្កូតទៅខាងស្តាំ ក្រឡាប់ដោយខ្លួនឯង បណ្តាលឱ្យរងរបួសមនុស្សធ្ងន់ ចំនួន៧នាក់ ក្នុងនោះស្រី ចំនួន៥នាក់ (១-ឈ្មោះមាស វណ្ណី ២-ឈ្មោះ សឿន ពេទ្យ ៣-ឈ្មោះយាយម៉ាប់ ៤-ឈ្មោះអ៊ំ ហ៊ុល ៥-ឈ្មោះឆៃលី ៦-ឈ្មោះអីញ និង៧-ឈ្មោះបូ បុល)។ ចំណែក១១នាក់ ក្នុងនោះ មានស្រី ចំនួន៦នាក់ រងរបួសស្រាល។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ដល់កន្លែងកើតហេតុ និងបានទាក់ទងហៅរថយន្តសង្គ្រោះ មកដឹកបញ្ជូនជនរងគ្រោះទាំងអស់ ទៅកាន់មន្ទីរពេទ្យបង្អែកស្រុកភ្នំស្រួច ដើម្បីសង្គ្រោះ។

ចំពោះវត្ថុតាង គោយន្តកន្ត្រៃ រងការខូចខាតកម្រិតស្រាល ត្រូវបានសមត្ថកិច្ចអូសយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំចំបក់ ជាបណ្តោះអាសន្ន រង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ៕

RELATED ARTICLES