Monday, April 20, 2026
Homeចរាចរណ៍ឡាន២បុកគ្នា ក្រឡាប់បះជើង១

ឡាន២បុកគ្នា ក្រឡាប់បះជើង១

ភ្នំពេញៈ បុរសម្នាក់ បើករថយន្ត ១គ្រឿង ក្នុងល្បឿនលឿន រួចជ្រុលទៅបុករថយន្តទំនើប ១គ្រឿង ពេញទំហឹង នៅចំណុចផ្លូវបំបែកជាបួន បណ្តាលឱ្យរថយន្តទំនើបក្រឡាប់បះជើង សំណាងល្អ មិនបង្កឱ្យមនុស្សណាម្នាក់រងរបួសធ្ងន់ឡើយ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១២និង៥០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្តោយផ្លូវ 105K កែងផ្លូវបេតុង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍ សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ បើករថយន្ត ១ គ្រឿង ម៉ាកតូយ៉ូតា ព្រូស ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2S-8193 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ 105K ក្នុងទិសដៅពីត្បូង ទៅជើង លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តទំនើប ១គ្រឿង ម៉ាក TOYOTA ALPHARD ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2CB-7715 ធ្វើដំណើរចេញពីផ្លូវបេតុង ទិសដៅពីលិច ទៅកើត ត្រូវរថយន្តព្រូស បុកចំពីចំហៀង ពេញទំហឹង បណ្តាលឱ្យរថយន្ត TOYOTA ALPHARD ក្រឡាប់បះជើងម្ខាង រងការខូចខាតរថយន្តទាំងសងខាងយ៉ាងដំណំ សំណាងល្អមិនបង្កឱ្យមានអ្នករងរបួសធ្ងន់ឡើយ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះមកធ្វើការវាស់វែង យករថយន្តទាំង២គ្រឿង ទៅរក្សាទុក រង់ចាំការដោះស្រាយនៅពេលក្រោយ៕

RELATED ARTICLES