Thursday, June 4, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបង្ក្រាបក្មេងទំនើងបង្ហោះម៉ូតូ ៧នាក់

បង្ក្រាបក្មេងទំនើងបង្ហោះម៉ូតូ ៧នាក់

ខេត្តកំពង់ស្ពឺ ៖ មន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានឱ្យដឹងនៅរសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ថា ក្មេងទំនើងមួយក្រុម ដែលតែងនាំគ្នាបង្ហោះម៉ូតូ បង្កភាពអនាធិបតេយ្យតាមដងផ្លូវសាធារណៈ និងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះបង្ក្រាបនិងឃាត់ខ្លួនបានចំនួន៧នាក់ យកមកអប់រំណែនាំ ធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពទំនើង ព្រមទាំងដកហូតម៉ូតូ ចំនួន ៤គ្រឿង រក្សាទុកជាបណ្តោះអាសន្ន រយៈពេល៣ខែ។

តាមរបាយការណ៍បានឱ្យដឹងថា នៅចំណុចភូមិធ្លក ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កម្លាំងអង្គ ភាពនគរបាលយុត្តិធម៌ បានចុះបង្ក្រាបនិងឃាត់ខ្លួនក្រុមក្មេងទំនើង ចំនួន៧នាក់ បន្ទាប់ពីពួកគេបានធ្វើសកម្ម ភាពបង្ហោះម៉ូតូ តាមដងផ្លូវសាធារណៈ ដែលបង្កហានិភ័យខ្ពស់ដល់សុវត្ថិភាពអ្នកប្រើប្រាស់ផ្លូវ និងបង្កភាពអនាធិបតេយ្យក្នុងមូលដ្ឋាន។

សមត្ថកិច្ចបានដកហូតវត្ថុតាង រួមមាន ម៉ូតូ ចំនួន៤គ្រឿង និងទូរស័ព្ទដៃ ចំនួន៦គ្រឿង ដើម្បីចាត់ការតាមនីតិវិធី។ ក្រោយការអប់រំនិងធ្វើកិច្ចសន្យាចំពោះមុខឪពុកម្តាយនិងអាណាព្យាបាល ក្រុមយុវជនទាំងនេះ ត្រូវបានព្រ មានឱ្យបញ្ឈប់សកម្មភាពដែលអាចនាំឱ្យប៉ះពាល់ ដល់សង្គម កិត្តិយសគ្រួសារ និងអនាគតរបស់ខ្លួន។

ចំពោះម៉ូតូ ត្រូវបានដកហូតរក្សាទុក ៣ខែ ទើបប្រគល់ឲ្យវិញ៕

RELATED ARTICLES