ប្រទេសចិន ៖ ស្រីស្អាត ណា សាឌី បានហោះទៅប្រទេសចិន កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ ដែលតាមគម្រោង នាងប្រាប់ថា ទៅរយៈពេល ៥ថ្ងៃ ហើយពេលត្រឡប់មកស្រុកវិញ ទើបសម្រុកធ្វើការងាររបស់ខ្លួនជាថ្មី ។ ប៉ុន្ដែសាឌី មិនប្រាប់ថា តើនាងទៅដើរកម្សាន្ដនៅចិន រួមដំណើរជាមួយអ្នកណាឡើយ ខណៈដែលរាល់សកម្មភាពនា ងមានអ្នកថតឲ្យទាំងអស់ ។ អ្វីដែលគួឲ្យកត់សម្គាល់ ការទៅដើរលេងនៅបរទេស របស់សាឌី លើកនេះ គឺក្រោយពេលដែលនាងវះកាត់កែច្រមុះ នៅប្រទេសកូរ៉េខាងត្បូង ទើបបានជាង ១ខែ ដែលទាំងអ្នករួមអាជីពនិង Fan សុទ្ធតែសរសើរនាងថា កែត្រូវ និងពេលនេះ សម្រស់កាន់តែស្អាត ទាក់ទាញជាងមុន។

គួរបញ្ជាក់ថា ណា សាឌី ជាតារាដែលក្លាហាន សារភាពថា ខ្លួនបានកែសម្រស់ ដូចគ្នាទៅនឹង តន់ ច័ន្ទសីម៉ា ខណៈដែលតារាភាគច្រើន ទោះជាកែសឹងតែពេញមួយតួខ្លួន ក៏មិនព្រមសារភាព ។ ប៉ុន្ដែការកែច្រមុះ ម្ដង ចាយលុយដល់ទៅ ១៥០០០ដុល្លារ របស់សាឌី នោះ តារាសម្ដែងជីវភាពល្មមៗ មិនអាចធ្វើតាមដូចនាងឡើយ ព្រោះយ៉ាងហោចណាស់ក៏ត្រូវថតភាពយន្ដ ដល់ទៅ ៣រឿង ចំណាយពេលរាប់ខែ ទើបសន្សំលុយគ្រប់ ។ ចំពោះសា ឌី រយៈពេលចុងក្រោយនេះ នាងមិនសូវសកម្មក្នុងការងារសិល្បៈ ដូចជា ការថតភាពយន្ដ និង MV នោះទេ គឺផ្ដោតតែលើការធ្វើ MC នៅបាយ័ន និងតាម Concerts ប៉ុណ្ណោះ ។ មុនកែច្រមុះ ពិធីការិនីរូបស្រស់ វ័យ៣០ឆ្នាំ នេះ ក៏បានសម្រកទម្ងន់អស់ ៦គ.ក្រ (៦០-៥៤គ.ក្រ) ដែរ តែគីឡូដែលនាងស្រលាញ់ គឺ៤៨គ.ក្រ ពោលគឺត្រូវតែប្រឹងសម្រកឲ្យបាន ៦គ.ក្រ ថែមទៀត។

ការហោះទៅលេងប្រទេសចិន ៥ថ្ងៃ ណា សាឌី អាចចំណាយលុយ ចូលម៉ឺនដុល្លារ ពិសេសថ្លៃសំបុត្រយន្ដ ហោះ ទៅមក ហើយពេលនេះ នាងក៏មិនខុសពី មាន សូនីតា ព្រោះកាលពីឆ្នាំ២០២៥ តារាស្រីរូបនេះ គ្រាន់តែចង់ញាំខក្ងាន បង្កងចំហុយ ក៏ជិះយន្ដហោះទៅភ្លក្សដល់ប្រទេសចិន ឯណោះ។

អតីត Freshie ឆ្នាំ២០២៥ សាឌី ជាកូនខ្មែរកាត់ថៃ ដែលប្រឡូកសិល្បៈ ១១ឆ្នាំ មានទ្រព្យផ្ទាល់ខ្លួនច្រើន ក្នុងនោះ ដូចជា ទិញបានផ្ទះវីឡា តម្លៃជិត ១៥ម៉ឺនដុល្លារ និងជិះរថយន្ដទំនើបៗ ផ្លាស់ប្ដូរជាញឹកញាប់។ ប្រុសៗមួយចំនួនដែលលង់ស្នេហ៍សាឌី បានលើកឡើងថា ពួកគេពេញចិត្តសម្រស់នាង តាំងពីមុនពេលកែសម្រស់ ហេតុនេះទោះជាមិនបាច់កែកុន ក៏នៅតែស្អាតដែរ។ ប៉ុន្ដែមិននឹកស្មានថា គ្រាន់តែកែច្រមុះ មួយផ្នែកសោះ សាឌី ហ៊ានចាយដល់ទៅស្មើតម្លៃរថយន្ដមិនសូវទំនើប ១គ្រឿង ទៅហើយ នេះមិនគិតទៅលើការចាក់ចង្កាផង។ យ៉ាងណា គ្មានដំណឹងថា សាឌី ចង់កែដើមទ្រូង (សុដន់) នោះទេ ទោះជាផ្អែកលើជីវភាពនាងសព្វថ្ងៃ ចង់ កែសម្រស់កន្លែងណាថែមទៀត ក៏មិនធ្វើឲ្យនាងជួបបញ្ហារឿងលុយក៏ដោយ ។

សូមបញ្ជាក់ថា សម្រាប់តារាស្រីល្បីៗ ការកែច្រមុះ ពួកគេចាត់ទុកជាផ្នែកតូចមួយ ក្នុងចំណោមការកែចំណុចផ្សេងៗទៀតនៃរាងកាយ ហើយតារាខ្លះ បានធ្វើវាដល់ទៅ ៣-៤ដង ក៏មាន ខណៈដែលសាឌី បានកែជាលើកទី២ នៅកូរ៉េ ដោយជោគជ័យ។ ប៉ុន្ដែនាងថា បើទៅកែលើកចុងក្រោយនេះ ហ៊ានតែយឺតពេលតែបន្ដិច នោះច្រមុះរបស់នាង អាចគ្រោះថ្នាក់ (ខូច)។ ទស្សននិកជនរង់ចាំមើលថា ណា សាឌី នឹងមានរាសីល្អរឿងស្នេហាទេ ក្រោយបានកែចម្រុះ ចាក់ចង្កា ទៅតាមខ្លួនស្រលាញ់ ព្រោះមុនកែសម្រស់ ស្រីស្អាតរូបនេះ ធ្លាប់លេចឮកាលពីឆ្នាំ២០១៨ ថាត្រូវមានស្នេហាជាមួយកូនមន្រ្ដីធំ ហើយបុរសនោះគ្រឺតក្នាញ់នាងខ្លាំងពេក ខាំឡើងជាំសាច់ភ្លៅ ទៀតផង តែដំណឹងនេះ នាងច្រានចោល៕

