ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពផ្លោះរបង ចូលផ្ទះគេ លួចខ្សែកមាស ទម្ងន់៥ជី និងលុយ ២០ម៉ឺនរៀល តែត្រូវម្ចាសផ្ទះឃើញទាន់ ក៏ស្ទុះរត់គេចខ្លួនបាត់ លុះជនរងគ្រោះប្តឹងសមត្ថកិច្ច ក៏ឈានដល់ការឃាត់ខ្លួនជនសង្ស័យ យកមកសាកសួរ និងតាមរកឃើញខ្សែកមាស និងលុយ ដែលជនសង្ស័យ បានយកទៅលាក់ទុកនៅក្នុងកន្ត្រកខោអាវក្នុងផ្ទះ របស់ខ្លួន។

ការឃាត់ខ្លួនជនសង្ស័យលួចប្រាក់និងគ្រឿងអលង្ការនេះ បានធ្វើឡើងកាលពីយប់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ ស្ថិតក្នុងភូមិត្រពាំងខ្នារ ឃុំពោធិ៍ម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះ ឡាក់ សុខា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិត្រាំកង់ ឃុំនិទាន ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ ចំណែកជនរងគ្រោះ មានឈ្មោះ រិទ្ធ ស្រីពេជ ភេទ ស្រី អាយុ២៣ឆ្នាំ រស់នៅភូមិត្រពាំងខ្នារ ឃុំពោធិ៍ម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ នៅវេលាម៉ោង៥និង៤៧នាទីល្ងាច ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចផ្ទះជនរងគ្រោះ ឈ្មោះរិទ្ធ ស្រីពេជ ភេទស្រី ស្ថិតក្នុងភូមិត្រពាំងខ្នារ ឃុំពោធិ៍ម្រាល ស្រុកប សេដ្ឋ ខេត្តកំពង់ស្ពឺ មានជនសង្ស័យ ឈ្មោះឡាក់ សុខា បានធ្វើសកម្មភាពផ្លោះរបង ចូលក្នុងផ្ទះរបស់ជនរង គ្រោះ លួចទ្រព្យសម្បត្តិ រួមមាន ខ្សែកមាស ទម្ងន់៥ជី ចំនួន១ខ្សែ និងប្រាក់ ចំនួន២០ម៉ឺនរៀល ពេលជនសង្ស័ យកំពុងតែធ្វើសកម្មភាពលួច ត្រូវបានម្តាយជនរងគ្រោះ ឃើញទាន់ ហើយជនសង្ស័យ បានរត់គេចខ្លួនបាត់។ ពេលនោះ ជនរងគ្រោះបានរាយការណ៍មកសមត្ថកិច្ច និងដាក់ពាក្យបណ្តឹង សុំឱ្យជួយស្រាវជ្រាវស្វែងរកជន សង្ស័យ ឈ្មោះ ឡាក់ សុខា យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ និងទាមទារទ្រព្យសម្បត្តិត្រឡប់មកវិញ។

បន្ទាប់ពីទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះ កម្លាំងជំនាញព្រហ្មទណ្ឌស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពាក់ព័ន្ធ បានចុះដល់កន្លែងកើតហេតុ ស្រាវជ្រាវ រហូតឈានដល់ឃាត់ខ្លួនជនសង្ស័យ ឈ្មោះឡាក់ សុខា រួមទាំងវត្ថុតាង (ខ្សែកមាស) ដែលជនសង្ស័យលាក់ទុកនៅក្នុងកន្ត្រកខោអាវក្នុងផ្ទះ យកមកកាន់អធិការដ្ឋាននគរបាលស្រុកបសេដ្ឋ ដើម្បីសាកសួរ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះឡាក់ សុខា បានឆ្លើយសារភាពថា ខ្លួនពិតជាបានចូលធ្វើសកម្មភាពលួចទ្រព្យសម្បត្តិរបស់ជនរងគ្រោះប្រាកដមែន។

ជនសង្ស័យខាងលើ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីចាត់ការបន្តតាមនីតិវិធី៕