Thursday, June 4, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមអួតខ្លួនកងកម្លាំង ដកកាំភ្លើងគំរាមគេ ជាប់ខ្នោះ

អួតខ្លួនកងកម្លាំង ដកកាំភ្លើងគំរាមគេ ជាប់ខ្នោះ

ខេត្តបាត់ដំបងៈ បុរសម្នាក់ បានបង្កជម្លោះពាក្យសម្តីជាមួយអ្នកជិតខាង រួចបានអួតអាងថា ខ្លួនជាកងកម្លាំង និងថែមទាំងបានដកកាំភ្លើងខ្លី ១ដើម មកសម្ញែងគំរាមកំហែងទៅលើអ្នកជិតខាង ត្រូវបានសមត្ថកិច្ចចុះអន្ត រាគមន៍ ឃាត់ខ្លួន យកមកសាកសួរ។

ករណីដកកាំភ្លើងសម្ញែងគំរាមអ្នកជិតខាងនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោងប្រមាណ ៨និង៤៥នាទីយប់ ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ ស្ថិតក្នុងភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ ដំបង។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យបានអះអាងថា ខ្លួនជា សមត្ថកិច្ច មុននឹងដកកាំភ្លើងខ្លីម៉ាក K59 ១ដើម ដែលមានគ្រាប់ក្នុងបង់ ចំនួន៥គ្រាប់ បង្ហាញនិងធ្វើសកម្ម ភាពគំរាមកំហែងទៅលើប្រជាពលរដ្ឋដែលរស់នៅក្នុងផ្ទះជួលក្បែរគ្នា ធ្វើឱ្យជនរងគ្រោះ មានការភ័យខ្លាច និងប្រ ញាប់រាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ចភ្លាមៗ។

ក្រោយទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ សមត្ថកិច្ចជំនាញ បានចុះអន្តរាគមន៍ភ្លាមៗ និងធ្វើការឃាត់ខ្លួនជនសង្ស័យ បានទាន់ពេលវេលា ដើម្បីបញ្ចៀសការកើតមានអំពើហិង្សា ឬហេតុការណ៍អាក្រក់ណា មួយដែលអាចប៉ះពាល់ដល់សុវត្ថិភាពសាធារណៈ។

ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានដកហូតអាវុធខ្លី ម៉ាក K59 ១ដើម រួមជាមួយគ្រាប់កាំភ្លើងចំនួន៥គ្រាប់ ដែលជនសង្ស័យបានប្រើប្រាស់ក្នុងការគំរាមកំហែងអ្នកជិតខាង។

ជនសង្ស័យ ន្ងវត្ថុតាង ត្រូវបានសមត្ថកិច្ចនាំយកទៅកាន់អង្គភាពជំនាញ ដើម្បីសាកសួរនិងចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES