Wednesday, June 24, 2026
Homeតារាខ្មែរនី មុនីនាថ រៀបការខែធ្នូ ?

នី មុនីនាថ រៀបការខែធ្នូ ?

ភ្នំពេញ ៖ ថ្មីៗនេះ រូបថត នី មុនីនាថ ថតឈុតប្រពៃណីខ្មែរ ជាមួយបុរសរូបសង្ហាម្នាក់ដែលរៀបចំស្រដៀងថត Pre-Wedding ត្រូវបានចែករំលែក (Share) លើបណ្ដាញសង្គម ទិកតុក ដោយមានអ្នកសិល្បៈរួមអាជីព និង Fan របស់មុនីនាថ សម្ដែងការអបអរសាទរ​ (Congratulation ) ដល់តារាទឹកភ្នែករូបនេះ យ៉ាងព្រាងព្រាត ព្រោះថា នៅទីបំផុត នាងបានរកឃើញគួគាប់ពិតប្រកដហើយ ។​ ជាមួយគ្នានេះដែរ អ្នកជំនាញផាត់មុខឲ្យមុនីនាថ ថែមទាំងបញ្ជាក់ជាសាធារណៈទៀតផងថា «អាយដល ចូលរោង ខែ១២ នេះហើយ» ។

ដំណឹងចូលរោងការនេះ រឹតតែធ្វើឲ្យគេថា អាចក្លាយទៅជាការពិត មានភាគរយខ្ពស់ ព្រោះអ្នកដឹងថ្ងៃនាងរៀប ការ នៅជាមួយមុនីនាថ ជាប្រចាំ ខណៈមុនីនាថ ដែលតែងខ្លួនជាកូនក្រមុំដ៏ស្រស់សោភានោះ ត្រូវបានអ្នកផាត់មុខ និងធ្វើសក់ឲ្យ សរសើរថា​ នាងស្អាតដូចទេពធីតានោះ ញញឹមបិទមាត់មិនជិតឡើយ ។

អ្នកយកព័ត៌មាន «នគរធំ» បានទាក់ទងទៅនី មុនីនាថ សួររឿងគេថានាងត្រៀមរៀបការនៅខែធ្នូ ឆ្នាំ២០២៦ ខាងមុខនេះ ប៉ុន្ដែមិនមានការឆ្លើយតបពីនាងឡើយ ។ យ៉ាងណាទាក់ទងមុនីនាថ ត្រៀមចូលរោងការនេះ​ប្រសិនបើអ្វីជាការពិត​ ដូចអ្នកជំនាញធ្វើសក់ឲ្យនាងអះអាងមែន នោះគេថា តារាទឹកភ្នែករូបនេះ​ ពិតជាភ្នែកមុតមែន ព្រោះកូនកំលោះ ថតកៀកកើយនាង ស្អាតសង្ហាមិនចាញ់តារាទេ ។          

អ្នកស្រី ឌី សុភាលី ម្ដាយនី មុនីនាថ ធ្លាប់ប្រាប់ថា រឿងកូនស្រីជ្រើសរើសគូស្រករលោកស្រីទុកឲ្យមុនីនាថ ជាអ្នកសម្រេចចិត្តដោយខ្លួនឯង ។ ប៉ុន្ដែបើក្រឡេកមកមើលមិត្តរួមអាជីពមុនីនាថ វិញ ពួកគេសឹងតែទាំងអស់គ្នាទៅហើយ ដែលបច្ចុប្បន្ន​ មានស្វាមីនិងកូនរៀងៗ មានតែនាងទេ ដែលពន្យារពេលយកប្ដី រហូតដល់ពេលនេះ។ មុនីនាថ ធ្លាប់ប្រាប់ដែរថានាងជាកូនច្បង ត្រូវទទួលបន្ទុកក្នុងគ្រួសារ ហេតុនេះហើយ បានជាត្រូវរ៉ាប់រងលើជីវភាពឪពុកម្ដាយ និងជួយប្អូនៗ មិនប្រញាប់រៀបការប្ដីទេ ។ ប៉ុន្ដែកាលពីដើមឆ្នាំ២០២០ មុនីនាថ ធ្លាប់ប្រាប់អ្នកកាសែតថា នាងមានគូស្នេហ៍ហើយ​ ដែលបុរសនោះ ជាអ្នកជំនួញអាណិកជនខ្មែរ​ នៅអូស្រា្ដលី ចេញចូល ខ្មែរ-អូស្រា្ដលី ។ ប៉ុន្តែជាង៦ឆ្នាំមកនេះ មុនីនាថ មិនដែលនិយាយពីគូដណ្ដឹងនៅអូស្រា្ដលី នោះទៀតទេ ហើយក៏មិនធ្លាប់បណ្ដើរប្រុសនោះ ជាសាធារណៈម្ដងដែរ គឺទើបតែពេលនេះ ស្ងាត់ៗ ល្បីថានាងត្រៀមរៀបការ។   

នី មុនីនាថ មិនសូវលេចធ្លោទេ ប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារតែទើបផុតពីបញ្ចប់កុងត្រា ៥ឆ្នាំ ជាមួយផលិតកម្ម Sastra Film កាលពីខែវិច្ឆិកា ឆ្នាំ២០២៥ ។​ ថ្មីៗនេះដែរ គេឃើញនាងទើបវិលមកពីចាប់ដៃម្ដងទៀត​ ជាមួយលោកខេមរៈ សិរីមន្ដ តាមរយៈការថតបទចម្រៀងមួយចំនួន​ ជួយផ្សព្វផ្សាយនិងលើកស្ទួយវិស័យទេស ចរណ៍ក្នុងស្រុក ។ អំឡុងពេលមុនីនាថ មិនសូវសកម្មថតសម្ដែងភាពយន្ដ ដូចមុននេះដែរ​ នាងក៏មមាញឹកច្រើនទៅលើការងារផ្ទាល់ខ្លួន ព្រោះនាងជាប្រធានមូលនិធិឈាម នី មុនីនាថ ហើយក៏មានហាងសាឡន១ នៅខាង ក្រោយមន្ទីរពេទ្យកុមារជាតិ រាជធានីភ្នំពេញ ផងដែរ៕

RELATED ARTICLES