Thursday, June 25, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមភ្លៀងខ្យល់កន្ត្រាក់ ប៉ើងដំបូលផ្ទះ ៩ខ្នង

ភ្លៀងខ្យល់កន្ត្រាក់ ប៉ើងដំបូលផ្ទះ ៩ខ្នង

ខេត្តបាត់ដំបង ៖  លំនៅឋានរបស់ប្រជាពលរដ្ឋ ចំនួន៩ខ្នង និងស្លាកគណបក្សនយោបាយចំនួន២ បានរងការខូចខាត ដោយសារខ្យល់កន្ត្រាក់វាយប្រហារ កាលពីវេលាម៉ោង ១២ថ្ងៃត្រង់ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ ស្ថិតនៅក្នុងទឹកដីឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង តែយ៉ាងណា ហេតុការណ៍នេះ មិនបង្កឱ្យមានគ្រោះ ថ្នាក់ដល់មនុស្សទេ។

តាមប្រភពអាជ្ញាធរមូលដ្ឋាន បានឱ្យដឹងថា លំនៅឋានប្រជាពលរដ្ឋ និងផ្ទាំងស្លាកគណបក្សដែលរងការខូច ខាតនោះ មាននៅក្នុងភូមិគីឡូ និងភូមិជាមន្ត្រី ក្នុងឃុំត្រែង ដែលធ្វើឱ្យខូចខាតលំនៅឋាន សរុបចំនួន៩ខ្នង និងខូចខាតស្លាកគណបក្សប្រជាជនកម្ពុជា ចំនួន២ផ្ទាំង ហើយលំនៅឋានភាគច្រើន ខូចខាតដំបូល តែពុំមានគ្រោះ ថ្នាក់មនុស្សទេ។

មន្ត្រីមូលដ្ឋាន បានឲ្យដឹងថា ភ្លៀងធ្លាក់មួយមេធំ ក្នុងរយៈពេលយូរគួរសម លាយជាមួយនឹងខ្យល់កន្ត្រាក់ ផ្គររន្ទះ យ៉ាងកក្រើកផង។ មន្ត្រីដដែល បានប្រាប់ថា ខ្យល់កន្ត្រាក់ មិនត្រឹមតែវាយប្រហារលំនៅឋានរបស់ពលរដ្ឋទេ ថែមទាំងវាយរំលំដើមឈើ ដួលជាច្រើនដើម នៅតាមដងផ្លូវទៀតផង តែសំណាងល្អ ពុំមានគ្រោះ ថ្នាក់ដល់មនុស្ស៕

RELATED ARTICLES