Sunday, November 9, 2025
Homeព័ត៌មានជាតិលោកគឹម សុខ ត្រូវបានដោះលែងព្រឹកមិញនេះ

លោកគឹម សុខ ត្រូវបានដោះលែងព្រឹកមិញនេះ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ នេះ អ្នកវិភាគនយោបាយនិងសង្គម លោកគឹម សុខ ត្រូវបានដោះលែង ហើយ។

ការដោះលែងលោកគឹម សុខ នេះ គឺធ្វើឡើងតាមកាលកំណត់នៃចំនួនទោស ដែលលោកត្រូវបានតុលាការសម្រេចឃុំខ្លួន រយៈពេល១៨ខែ ។

ក្រោយចាកចេញពីពន្ធនាគារ គេឃើញមានវត្តមានព្រះសង្ឃ និងប្រជាពលរដ្ឋ ជាពិសេសកូនស្រី បានទៅទទួលយ៉ាងក្លៀវក្លាផងដែរ។

គួរបញ្ជាក់ថា កាលពីរសៀល​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ២០១៧ លោកគឹម សុខ ត្រូវបានចៅក្រម​ជំនុំជម្រះសាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ផ្ដន្ទាទោសដាក់​ពន្ធនាគារ​ចំនួន១៨​ខែ និង​ពិន័យ​ប្រាក់ចំនួន៨​លាន​រៀល ជាមួយ​ប្រាក់​សង​ជំងឺ​ចិត្ត​៨០០​លាន​រៀល ក្រោមការចោទប្រកាន់ពី​បទ​ញុះញង់​ឲ្យ​មាន​បទឧក្រិដ្ឋ​ជាអាទិ៍។ ការផ្តន្ទាទោសនេះ ធ្វើឡើងបន្ទាប់ពីលោកគឹម សុខ បានញុះញង់ និងបរិហារកេរ្តិ៍គណបក្ស​ប្រជាជន​កម្ពុជាថា ​នៅ​ពី​ក្រោយ​ឃាតកម្ម​បណ្ឌិត កែម ឡី៕

RELATED ARTICLES