ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ នេះ អ្នកវិភាគនយោបាយនិងសង្គម លោកគឹម សុខ ត្រូវបានដោះលែង ហើយ។

ការដោះលែងលោកគឹម សុខ នេះ គឺធ្វើឡើងតាមកាលកំណត់នៃចំនួនទោស ដែលលោកត្រូវបានតុលាការសម្រេចឃុំខ្លួន រយៈពេល១៨ខែ ។
ក្រោយចាកចេញពីពន្ធនាគារ គេឃើញមានវត្តមានព្រះសង្ឃ និងប្រជាពលរដ្ឋ ជាពិសេសកូនស្រី បានទៅទទួលយ៉ាងក្លៀវក្លាផងដែរ។

គួរបញ្ជាក់ថា កាលពីរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ លោកគឹម សុខ ត្រូវបានចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារចំនួន១៨ខែ និងពិន័យប្រាក់ចំនួន៨លានរៀល ជាមួយប្រាក់សងជំងឺចិត្ត៨០០លានរៀល ក្រោមការចោទប្រកាន់ពីបទញុះញង់ឲ្យមានបទឧក្រិដ្ឋជាអាទិ៍។ ការផ្តន្ទាទោសនេះ ធ្វើឡើងបន្ទាប់ពីលោកគឹម សុខ បានញុះញង់ និងបរិហារកេរ្តិ៍គណបក្សប្រជាជនកម្ពុជាថា នៅពីក្រោយឃាតកម្មបណ្ឌិត កែម ឡី៕