Saturday, November 8, 2025
Homeព័ត៌មានជាតិដេកស្តាប់កាស គាំងបេះដូងស្លាប់ចោលប្រពន្ធ

ដេកស្តាប់កាស គាំងបេះដូងស្លាប់ចោលប្រពន្ធ

ភ្នំពេញ៖ នៅវេលា​ម៉ោង​៦​នឹង​១០​នាទី​ល្ងាច ថ្ងៃទី​៣១ ​ខែសីហា​ ឆ្នាំ​២០១៨ មានហេតុការណ៍បុរសម្នាក់បានគាំងបេះដូងស្លាប់ភ្លាមៗនៅក្នុងបន្ទប់ជួល នៅ​បន្ទប់​ជួល​ភូមិ​ត្រពាំង​ឈូក សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ។

ជនរងគ្រោះមានឈ្មោះ ​ទួន ណារិន (​ហៅ​ជូរ​) ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​ធ្វើការ​រោងចក្រ​វេន​យប់ មាន​ស្រុកកំណើត​នៅ​ភូមិប្រមូល ឃុំ​ដូង ស្រុក​បាទី ខេត្តតាកែវ​ មានប្រពន្ធមានឈ្មោះ លិ​ក ណូ ភេទ​ស្រី អាយុ​២៥ឆ្នាំ មុខរបរ​កម្ម​ការរិនីរោងចក្រ មាន​ស្រុកកំណើត​នៅ​ភូមិ សូរ​ជ័យ ឃុំ​ចំការអណ្តូង ស្រុក​ចំការលើ ខេត្តកំពង់ចាម បច្ចុប្បន្ន​ស្នាក់នៅបន្ទប់ជួលកើតហេតុ​ខាងលើ។

តាមប្រពភពព័ត៌មាន បានឲ្យដឹងថា នៅយប់ថ្ងៃកើតហេតុ គេឃើញជនរងគ្រោះមិនបានចេញទៅធ្វើការដូចសព្វដងនោះទេ ជនរងគ្រោះក៏បានដេកស្តាប់កាស ហើយបន្តិចក្រោយមកក៏ឃើញជនរងគ្រោះដេកស្លាប់យ៉ាងអាណោចអាធ័ម។

ក្រោយកើតហេតុ ក្រុមគ្រួសារ និងអ្នកជិតខាង បានទាកើទងទៅសមត្ថកិច្ច ដើម្បីចុះអន្តរាគមន៍ និងធ្វើកោល្យវិច័យសាកសព ហើយខាងសមត្ថកិច្ចជំនាញបានបញ្ជាក់ថា ជនរងគ្រោះពិតជាបានស្លាប់ដោយសារគាំងបេះដូងប្រាកដមែន៕

RELATED ARTICLES