ភ្នំពេញ៖ នៅវេលាម៉ោង៦នឹង១០នាទីល្ងាច ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ មានហេតុការណ៍បុរសម្នាក់បានគាំងបេះដូងស្លាប់ភ្លាមៗនៅក្នុងបន្ទប់ជួល នៅបន្ទប់ជួលភូមិត្រពាំងឈូក សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះមានឈ្មោះ ទួន ណារិន (ហៅជូរ) ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរធ្វើការរោងចក្រវេនយប់ មានស្រុកកំណើតនៅភូមិប្រមូល ឃុំដូង ស្រុកបាទី ខេត្តតាកែវ មានប្រពន្ធមានឈ្មោះ លិក ណូ ភេទស្រី អាយុ២៥ឆ្នាំ មុខរបរកម្មការរិនីរោងចក្រ មានស្រុកកំណើតនៅភូមិ សូរជ័យ ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើ។

តាមប្រពភពព័ត៌មាន បានឲ្យដឹងថា នៅយប់ថ្ងៃកើតហេតុ គេឃើញជនរងគ្រោះមិនបានចេញទៅធ្វើការដូចសព្វដងនោះទេ ជនរងគ្រោះក៏បានដេកស្តាប់កាស ហើយបន្តិចក្រោយមកក៏ឃើញជនរងគ្រោះដេកស្លាប់យ៉ាងអាណោចអាធ័ម។

ក្រោយកើតហេតុ ក្រុមគ្រួសារ និងអ្នកជិតខាង បានទាកើទងទៅសមត្ថកិច្ច ដើម្បីចុះអន្តរាគមន៍ និងធ្វើកោល្យវិច័យសាកសព ហើយខាងសមត្ថកិច្ចជំនាញបានបញ្ជាក់ថា ជនរងគ្រោះពិតជាបានស្លាប់ដោយសារគាំងបេះដូងប្រាកដមែន៕