Saturday, November 8, 2025
Homeព័ត៌មានជាតិបុកដើមឈើស្លាប់ម្ចាស់ ព្រោះអាធំបុកគូទ

បុកដើមឈើស្លាប់ម្ចាស់ ព្រោះអាធំបុកគូទ

កំពង់ស្ពឺ៖ ​រថយន្ត​ធុន​ធំ ​សណ្តោង​រ៉ឺម៉ក បាន​បុក​រថយន្ត​តូ​រី​ស ​ពីក្រោយ​ធ្លាក់​ផ្លូវ​ជ្រុល​ទៅបុក​ដើមឈើ​ បណ្តាល​ឲ្យ​បុរស​ម្នាក់​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែងហេតុ ហេតុការណ៍នេះបានកើតឡើងកាលពី​ល្ងាច​ថ្ងៃទី​៣១ ​ខែសីហា​ ឆ្នាំ​២០១៨ ​នៅលើ​ផ្លូវជាតិ​លេខ​៤ ​ចន្លោះ​គីឡូម៉ែត្រ​លេខ​១០៤-១០៥ ​ត្រង់ចំណុច​ស្ពាន​រ៉ោ​ង​រ៉ាង ​ស្ថិត​ក្នុងភូមិ​ទី​៦ ​ឃុំ​ត្រែងត្រយឹង​ ស្រុក​ភ្នំស្រួច ​ខេត្តកំពង់ស្ពឺ​​។

អ្នកបើកបររថយន្ត ​ISUZU​ មិន​ស្គាល់​អត្តសញ្ញាណនោះទេ ចំណែកជនរងគ្រោះដែលបើកបររថយន្ត​សាំយ៉ុង ឈ្មោះ​នូ សេ​ថា​រ័ត្ន​ ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ ​រស់នៅ​ភូមិ​ស្ទឹង​សំរោង ឃុំ​អូរ​បាក់រទេះ ស្រុក​កំពង់​សិលា ខេត្ត​ព្រះសីហនុ​ ស្លាប់បាត់បង់ជីវិត។

ប៉ូលិសចរាចរណ៍ បានឲ្យដឹងថា មុនពេលកើតហេតុ ​រថយន្ត​មួយគ្រឿង​ ម៉ាក ​ISUZU​​ ពណ៌​ខៀវ​​ពាក់​ស្លាក​លេខ​ភ្នំពេញ​3B-5444 បើកបរ​ពី​កើ​តទៅ​លិច ​ក្នុង​ល្បឿន​លឿន ដោយមានសណ្តោងរុឺម៉ក ពេលមកដល់កន្លែងកើតហេតុ បាន​បុក​រថយន្ត​មួយគ្រឿង ​ម៉ាក​សាំយ៉ុង​ ពណ៌​ស ពាក់​ស្លាក​លេខ​ព្រះសីហនុ 2A-5897 ​បើកបរ​ទិសដៅ​ស្របគ្នា ​ចំ​ពីក្រោយ ​បណ្តាល​ឲ្យ​ធ្លាក់​ផ្លូវ​ជ្រុល​ទៅបុក​គល់ឈើ​នៅចិញ្ចើមផ្លូវ​ ស្លាប់​ភ្លាមៗយ៉ាងអាណោចអាធ័ម ​នៅនឹងកន្លែង។

​ក្រោយកើតហេតុ ម្ចាស់រថយន្ត​ ISUZU បានបើកទ្វាររថយន្ត រត់គេចខ្លួនបាត់ស្រមោល ទុកតែឡាន និងរុឺម៉កនៅកន្លែងកើតហេតុ ចំណែកសាកសពម្ចាស់រថយន្តសាំយ៉ុង ត្រូវសមត្ថកិច្ចទំនាក់ទំនងហៅក្រុមគ្រួសារ មកដឹកយកទៅធ្វើបុណ្យតាមប្រពៃណី។

​វត្ថុតាង​រថយន្ត​ទាំងពីរ​គ្រឿង ​ត្រូវបាន​នគរបាល​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ​រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕

RELATED ARTICLES