ភ្នំពេញ៖ លោកកឹម សុខា អតីតប្រធានគណបក្សសង្រ្គោះជាតិ ត្រូវបានតុលការបានចេញដីកាសម្រេចដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្ន ហើយនៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ នេះ ក្រោយពីជាប់ពន្ធនាគាររយៈពេល ១ឆ្នាំ៧ថ្ងៃ។
សូមរំឮកថា លោកកឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើ “ក្បត់ជាតិ”។ ការចាប់ខ្លួនលោក កឹម សុខា បានធ្វើឡើងបន្ទាប់ពីមានការបែកធ្លាយនូវវីដេអូ ដែលសារភាពអំពីការឃុបឃិតគ្នាជាប្រព័ន្ធជាមួយបរទេស ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាល ស្របច្បាប់របស់កម្ពុជា ហើយលោកត្រូវបានបញ្ជូនពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ៕



