Saturday, July 19, 2025
Homeព័ត៌មានជាតិនាងកំពុងមិនស្រួលខ្លួន ដេកលក់ក្នុងបន្ទប់ ស្រាប់តែធ្វើរឿងបែបនេះទៅវិញ

នាងកំពុងមិនស្រួលខ្លួន ដេកលក់ក្នុងបន្ទប់ ស្រាប់តែធ្វើរឿងបែបនេះទៅវិញ

ភ្នំពេញ ៖ នារីសង្ស័យម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់កាលពីលួចម៉ូតូមិត្តភក្តិ យកទៅបញ្ចាំ កាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចខុនដូមួយកន្លែង ស្ថិតនៅតាមផ្លូវ៤៤៤ ស្ថិតនៅភូមិ២ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន។

ជនសង្ស័យមានឈ្មោះខៀវ រិទ្ធដាណា អាយុ២០ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅខុនដូមួយកន្លែង ជាន់ទី២ ស្ថិតនៅសង្កាត់ទួលទំពូង២ ខណ្ឌចំការមន និងមានស្រុកកំណើតនៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ។ ចំណែកនារីរងគ្រោះ មានឈ្មោះចាន់ វិជ្ជរ៉ា អាយុ២៦ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅខុនដូរជាន់ទី៦ តាមផ្លូវ៤៤៤ ស្ថិតនៅភូមិ២ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន។

នារីសង្ស័យលួចម៉ូតូទៅបញ្ជាំ

តាមប្រភពពីសមត្ថកិច្ច បានប្រាប់ឱ្យដឹងថា កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩ សមត្ថកិច្ច បានទទួលពាក្យបណ្តឹងពីនារីរងគ្រោះខាងលើ ដោយបានប្តឹងថា នៅមុនពេលកើតហេតុ នាងបានទុកម៉ូតូ១គ្រឿង ម៉ាកហុងដា ZOOMER-X ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 1FL-3878 នៅជាន់ផ្ទាល់ដី ហើយក៏បាត់ ក្រោយមកសមត្ថកិច្ចបានចុះត្រួតពិនិត្យកន្លែងកើតហេតុ រួចក៏ទទួលពាក្យបណ្តឹងជនរងគ្រោះ។ បន្ទាប់ពីទទួលពាក្យបណ្តឹង សមត្ថកិច្ចបានចុះស្រាវជ្រាវ និងឆែកកាមេរ៉ាសុវត្ថិភាពនៅខុនដូ បានបង្ហាញពីសកម្មភាពនារីជនសង្ស័យបានយកម៉ូតូជនរងគ្រោះ ពេលនោះសមត្ថកិច្ចក៏បានសួរនាំសន្តិសុខដែលយាមនៅខុនដូទៀតផង។ លុះមកដល់ម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩ ជនរងគ្រោះបានចាប់នារីជនសង្ស័យប្រគល់ឱ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលទួលទំពូង២ និងស្នើឱ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់។

នៅចំពោះមុខសមត្ថកិច្ច នារីដែលជាជនសង្ស័យនោះ បានឆ្លើយសារភាពថា នាងពិតជាបានធ្វើសកម្មភាពលួចម៉ូតូរបស់នារីរងគ្រោះយកទៅបញ្ចាំក្នុងតម្លៃ៦០០ដុល្លារ មូលហេតុមកពីខ្លួនអត់លុយចាយ ព្រោះចាញ់ល្បែងខ្លាំងពេក ហើយលុយនោះ នាងក៏យកទៅលេងល្បែងទៀត ចាញ់ខ្ទេចអស់គ្មានសល់ទៀត។ ដោយមិនដឹងគេចខ្លួនទៅណារួច ក៏ត្រឡប់ចូលទៅខុនដូវិញ ក៏ត្រូវនារីរងគ្រោះមកឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ចតែម្តង។

នារីរងគ្រោះ

សមត្ថកិច្ចបញ្ជាក់ថា ក្រោយពីជនរងគ្រោះបានឃាត់ខ្លួន នារីសង្ស័យក៏ឱ្យក្រុមគ្រួសារយកលុយទៅលស់ម៉ូតូចេញពីកន្លែងបញ្ចាំវិញ ដើម្បីឱ្យជនរងគ្រោះដកពាក្យបណ្តឹង តែយ៉ាងណាក៏ដោយ ទោះជាជនរងគ្រោះបានម៉ូតូវិញ ក៏សមត្ថកិច្ចប៉ុស្តិ៍នគរបាលទួលទំពូង២ នៅតែឃាត់ខ្លួននារីរូបនេះពីបទលួចម៉ូតូដដែល។

បច្ចុប្បន្ន នារីសង្ស័យត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ទួលទំពូង២ កសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន ចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES