Monday, July 21, 2025
Homeព័ត៌មានជាតិឯកឧត្តម សួស គង់ អញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារនៅទីស្នាក់ការគណបក្សប្រជាជន ខេត្តកំពង់ស្ពឺ

ឯកឧត្តម សួស គង់ អញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារនៅទីស្នាក់ការគណបក្សប្រជាជន ខេត្តកំពង់ស្ពឺ

នាព្រឹកថ្ងៃសៅរ៍ ថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០១៩ ឯកឧត្តមសួស គង់ រដ្ឋលេខាធិការប្រចាំការក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញ ចូលរួមជាគណៈអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភ: និងលើកទិសដៅខែមីនា ឆ្នាំ២០១៩ នេះ នៅទីស្នាក់ការគណបក្សប្រជាជនស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ក្នុងពិធីនោះដែរ ក៏មានវត្តមានប្រធាន អនុប្រធាន និងសមាជិក ក្រុមការងារថ្នាក់កណ្តាល ខេត្ត ស្រុក ចុះជួយស្រុកភ្នំស្រួច ចុះជួយឃុំទាំង១២ក្នុងស្រុក ព្រមទាំងក្រុមប្រឹក្សាស្រុក គណៈកម្មាធិការបក្សស្រុក ឃុំសរុបប្រមាណ៩៤រូប ក្នុងនោះ (ស្រ្តី១២រូប)។

អង្គប្រជុំទាំងមូលផ្តោតសំខាន់លើខ្លឹមសារសំខាន់ៗមួយចំនួនដូចជា របាយការណ៍បូកសរុបប្រចាំខែ និងទិសដៅខែបន្ទាប់  , ការពិភាក្សាលើរបាយការណ៍ និងទិសដៅ , ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការសកម្មភាព ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាស្រុក អាណត្តិទី៣ , សភាពការណ៍វិវត្តន៍ថ្មីៗនៃនយោបាយរបស់ប្រទេសជាតិ និងមតិបូកសរុប និងបិទអង្គប្រជុំរបស់ប្រធានអង្គប្រជុំ៕

RELATED ARTICLES