Friday, November 14, 2025
Homeព័ត៌មានជាតិគេរត់មកប្រាប់ ម្តាយសឹងគាំងបេះដូងទៅហើយ មិនគួរណាកូនស្លាប់ដូច្នេះសោះ

គេរត់មកប្រាប់ ម្តាយសឹងគាំងបេះដូងទៅហើយ មិនគួរណាកូនស្លាប់ដូច្នេះសោះ

ខេត្តកោះកុង ៖ បុរសម្នាក់បានចេញបាត់ពីផ្ទះអស់១ថ្ងៃ ស្រាប់តែត្រូវបានប្រជាពលរដ្ឋប្រទះឃើញដេកស្លាប់នៅលើចិញ្ចើមផ្លូវយ៉ាងអាណោចអាធ័ម បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ នៅចំណុចចិញ្ចើមផ្លូវ ស្ថិតក្នុងភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា។

សាកសពបុរសរងគ្រោះ មានឈ្មោះហួត ញ៉ អាយុ៣២ឆ្នាំ ជាមនុស្សមានសតិមិនប្រក្រតី និងមានលំនៅក្នុងភូមិ៣ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ មានប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ទីតាំងកើតហេតុ បានប្រទះឃើញជនរងគ្រោះខាងលើដេកស្តូកស្តឹងនៅលើចិញ្ចើមផ្លូវ នឹកសង្ស័យពេក ក៏ចូលទៅមើល ទើបដឹងថា ជនរងគ្រោះបានស្លាប់បាត់ទៅហើយ ក៏ប្រញាប់រាយការណ៍ប្រាប់សមត្ថកិច្ចភ្លាមៗតែម្តង។

ពេលសមត្ថកិច្ចមូលដ្ឋានចុះដល់ទីតាំងកើតហេតុ និងបានទាក់ទងទៅខាងជំនាញ ឱ្យចុះមកពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះបានស្លាប់ដោយសារអាការខ្យល់គរ។

ក្រោយកើតហេតុ ម្តាយរបស់ជនរងគ្រោះ បានមកដល់ទីតាំងកើតហេតុ និងបានបញ្ជាក់ប្រាប់ថា កូនប្រុសរបស់គាត់ម្នាក់នេះ (ជនរងគ្រោះ) គឺជាមនុស្សមានសតិមិនប្រក្រតី ហើយឧស្សាហ៍ដើរបាត់ពីផ្ទះជាញឹកញាប់។

ក្រោយធ្វើកោសល្យរួច សពប្រគល់ទៅឱ្យស្ត្រីជាម្តាយជនរងគ្រោះ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES