Friday, November 14, 2025
Homeព័ត៌មានជាតិគ្រាន់តែរឿងផឹកសុី វ៉ៃមិត្តភក្តិរយះមុខ ខឹងផឹកតិចពេក

គ្រាន់តែរឿងផឹកសុី វ៉ៃមិត្តភក្តិរយះមុខ ខឹងផឹកតិចពេក

ខេត្តកណ្តាល ៖ មន្ត្រីនគរបាលចំនួន២រូប ត្រូវជាមិត្តភក្តិនឹងគ្នា បានចូលផឹកស៊ីជុំគ្នា ជាមួយ  នឹងមិត្តភក្តិ៦នាក់ផ្សេងទៀត នៅក្នុងហាងមួយកន្លែង រហូតស្រវឹងធ្លាក់ភ្នែក ក៏ផ្ទុះជាទំនាស់ពាក្យសម្តី រហូតវាយតប់គ្នា បណ្តាលឱ្យភាគីម្ខាងរយះមុខ រងរបួសធ្ងន់ ចំណែកម្ខាងទៀតត្រូវសមត្ថកិច្ច ចាប់ឃាត់ខ្លួននាំយកទៅសាកសួរ។ ហេតុការណ៍នេះបង្កមានការភ្ញាក់ផ្អើលឡើង កាលពីវេលារសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩  នៅចំណុចហាងផឹកស៊ីមួយកន្លែង យីហោ ជំនោរធម្មជាតិ មានទីតាំងស្ថិតនៅក្នុងភូមិក្រពើហាកើត សង្កាត់ព្រែកប្ញស្សី ក្រុងតាខ្មៅ។

ភាគីរងគ្រោះមានឈ្មោះឈ្មោះស៊ាង រិទ្ធី  អាយុ៣៧ឆ្នាំ មុខរបរនាយរងប៉ុស្តិ៍តាខ្មៅ មានលំនៅក្នុងភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។ ចំណែកភាគីបង្ក មានឈ្មោះខៀវ ប៊ុនធឿន អាយុ៣៧ឆ្នាំ មុខរបរនាយរងការិយាល័យចរាចរណ៍ជើងគោកខេត្តកណ្តាល មានលំនៅក្នុងភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះនិងជនសង្ស័យ រួមជាមួយមិត្តភក្តិចំនួន៦នាក់ទៀត  បានជួបជុំគ្នាផឹកស៊ី នៅក្នុងហាងផឹកស៊ីខាងលើ អស់ម្នាក់ប្រហែល១០កំប៉ុង  ឈ្មោះឆៃ យ៉ា បានទាក់ពាក្យសំដីគ្នារឿងផឹកតិចផឹកច្រើន ពេលនោះមិត្តភក្តិម្នាក់ក៏បានចាប់ទាញជនរងគ្រោះចេញក្រៅខ្ចុះ ពេលនោះជនបង្កក៏បានចេញទៅតាមហាមជនរងគ្រោះកុំឱ្យឈ្លោះប្រកែកគ្នាដែរ។ ប៉ុន្តែដោយសារនិយាយគ្នាស្តាប់លែងបាន រហូតក្លាយជាហិង្សាវាយតប់គ្នា បណ្តាលឱ្យជនរងគ្រោះបែករយះត្រង់លើភ្នែក ខាងឆ្វេង និងក្រោមភ្នែកខាងឆ្វេង។

ជុំវិញករណីខាងលើនេះ លោកខៀវ ប៊ុនធឿន នាយរងផ្នែកចរាចរណ៍ខេត្តកណ្តាល បានបញ្ជាក់ប្រាប់ថា រឿងហេតុហិង្សានេះ បានដោះស្រាយចប់សព្វគ្រប់ តាំងពីពេលកើតហេតុភ្លាមៗមកម៉្លេះ ព្រោះលោកនិងជនរងគ្រោះ គឺជាមិត្តភក្តិនឹងគ្នា។

លោកខៀវ ប៊ុនធឿន បន្តថា រឿងនេះវាអត់មានអ្វីទាក់ទងជាមួយលោកទេ ប៉ុន្តែដោយមិត្តលោកបានជជែកគ្នាជាមួយ មិត្តភក្តិម្នាក់ទៀត នៅក្នុងវង់ហូបចុកជុំគ្នានោះ។  ដោយខ្លាចកើតជាហិង្សាដាក់គ្នា លោកក៏ចូលទៅឃាត់ភាគីទាំងពីរ លុះពេលចូលទៅឃាត់នោះ មិនដឹងហេតុឱ្យទេ បែរជាមិត្តភក្តិរបស់លោក ត្រូវជាជនរងគ្រោះមានរបួសស្នាមទៅ វិញ លុះក្រោយមកបញ្ចប់គ្នាទាំងយប់…អ្វីៗចប់ហើយ…។

លោកបានបញ្ជាក់ថា មុនពេលកើតហេតុ រូបលោក និងមិត្តភក្តិត្រូវជាជនរងគ្រោះ រួមនឹងមិត្តភក្តិ៦នាក់ទៀត បានបបួលគ្នាទៅហូបចុកបន្តិចបន្តួច និងដើម្បីជជែកគ្នាលេង។ ស្រាប់តែមិត្តភក្តិលោកនិងមិត្តភក្តិផ្សេងទៀត កើតជាទំនាស់ពាក្យសម្តី ទើបលោកចូលទៅឃាត់ តែម្តងទៅ។ លុះក្រោយកើតហេតុ បានសម្របសម្រួលគ្នាបញ្ចប់ភ្លាមៗ ពុំមានការប្តឹងផ្តល់ ឬក៏មានការឃាត់អ្នកណាឡើយ ចំណែក មិត្តភក្តិលោក ក៏ទៅព្យាបាលរបួសខ្លួនឯងទៅ!៕

RELATED ARTICLES