Friday, November 14, 2025
Homeព័ត៌មានជាតិនាងតូចស្លាប់យ៉ាងអាណោចអាធ័ម... ក្រុមគ្រួសាររន្ធត់ចិត្តក្រៃលែង

នាងតូចស្លាប់យ៉ាងអាណោចអាធ័ម… ក្រុមគ្រួសាររន្ធត់ចិត្តក្រៃលែង

ខេត្តកោះកុង ៖ នារីវ័យក្មេងម្នាក់ បានកើតមានជំងឺប្រចាំកាយ (ឆ្កួតជ្រូក) រាប់ឆ្នាំមកហើយ ហើយឱ្យតែស្ថានភាពជំងឺធ្វើទុក្ខម្តងៗ ចេះតែប្រកាច់ លុះពេលកំពុងចុះងូតទឹកជ្រោះតែម្នាក់ឯង ក៏ស្រាប់តែអាការជំងឺធ្វើទុក្ខ បណ្តាលឱ្យប្រកាច់លង់ទឹកស្លាប់យ៉ាងអាណោចអធ័ម បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៨យប់ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ នៅចំណុចទឹកជ្រោះតាប៉ន ស្ថិតនៅក្នុងភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ។

នារីរងគ្រោះដែលលង់ទឹកស្លាប់ មានឈ្មោះម៉ៅ គន្ធា អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅបច្ចុប្បន្ន ភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នារីរងគ្រោះខាងលើ គឺជាមនុស្សដែលកើតមានជំងឺឆ្កួតជ្រូកប្រចាំកាយ និងចេះតែធ្វើទុក្ខ (ប្រកាច់) ជាញឹកញាប់។ នៅមុនពេលកើតហេតុ ជនរងគ្រោះបានចុះទៅងូតទឹកជ្រោះនៅទីទាំងកើតហេតុខាងលើតែម្នាក់ឯង ដោយមិនមានអ្នកណាម្នាក់បានប្រទះឃើញសោះឡើយ ស្រាប់តែក្រោយមក ទំនងជាអាការជំងឺធ្វើទុក្ខ ទើបធ្វើឱ្យនារីរងគ្រោះប្រកាច់ និងលង់ទឹកស្លាប់យ៉ាងអាណោចអាធ័មតែម្តង។

ក្រោយពេលកើតហេតុ កម្លាំងជំនាញការិយាល័យនគរបាលបច្ចេកទេសវិទ្យាសាស្ត្រ បានសហការជាមួយកម្លាំងអធិការក្រុងខេមរភូមិន្ទ ដោយមានការចូលរួមពីក្រុមគ្រូពេទ្យខេត្ត បានចុះធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា នារីរងគ្រោះខាងលើ ពិតជាស្លាប់ដោយសាលង់ទឹកប្រាកដមែន ដោយជនរងគ្រោះមានជំងឺប្រចាំកាយឆ្កួតជ្រូក។

សាកសពនារីរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES