Friday, November 14, 2025
Homeព័ត៌មានជាតិដោះសារយ៉ាងឡូយ!!! រំលោភកូនស្រីបង្កើត២ដង ដោយសារដេកមមើ

ដោះសារយ៉ាងឡូយ!!! រំលោភកូនស្រីបង្កើត២ដង ដោយសារដេកមមើ

ខេត្តសៀមរាប ៖ បុរសល្មោភកាមម្នាក់ បានធ្វើសកម្មភាពចាប់រំលោភកូនស្រីបង្កើតរបស់ខ្លួន ចំនួន២ដង លុះរឿងរ៉ាវបែកធ្លាយ ត្រូវប៉ូលិសចាប់ខ្លួន ស្រាប់តែឪពុកល្មោភកាមរូបនេះ ឆ្លើយដោះសាថា មិនបានដឹងខ្លួនទេ ពោលគឺគ្រាន់តែមមើប៉ុណ្ណោះ។ ការចាប់ខ្លួនូឪពុកបង្កើតល្មោភកាមរូបនេះ បានធ្វើឡើងកាលពីវេលាម៉ោង៦ និង៣០ នាទីព្រលប់ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ នៅចំណុំចភូមិស្រែរបង ឃុំបឹងមាលា ស្រុកស្វាយលើ។

ជនសង្ស័យមានឈ្មោះហ៊ា ហុន អាយុ៣៤ឆ្នាំ មុខរបរកសិករ។ ចំណែកក្មេងស្រីរងគ្រោះមានឈ្មោះហ.ទ អាយុ១៣ឆ្នាំ។ ជនសង្ស័យ និងកូនស្រីជីជានរងគ្រោះ សព្វថ្ងៃស្នាក់នៅផ្ទះជាមួយគ្នាក្នុងភូមិឃុំកើតហេតុខាងលើ។

លោកអធិការនគរបាលស្រុកស្វាយលើ ស៊ុន អេង បានប្រាប់ថា នៅមុនពេលកើតហេតុ សមត្ថកិច្ចបានទទួលពាក្យបណ្តឹងពីស្ត្រីជាម្តាយក្មេងស្រីរងគ្រោះ ដែលបានប្តឹងបុរសជាប្តីថាបានចាប់រំលោភកូនស្រី ចំនួន២ដង។

លោកអធិការបន្តថា តាមការរៀបរាប់នៅក្នុងពាក្យបណ្តឹង បានឱ្យដឹងថា កាលពីវេលាម៉ោង៦និង១០នាទីព្រលប់ ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ ស្ត្រីជាប្រពន្ធបានចេញពីផ្ទះ បន្ទាប់ពីឈ្លោះប្រកែជាមួយជនសង្ស័យ ឈ្មោះហ៊ា ហុន។ លុះមកដល់វេលាម៉ោងប្រហែល៣និង៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ ជនសង្ស័យបានចាប់រំលោភក្មេងស្រីរងគ្រោះបានសម្រេច១ដង ស្រាប់តែភ្លឺឡើង ជនសង្ស័យបានដាស់ក្មេងស្រីរងគ្រោះ រួចនិយាយប្រាប់ថា “អញយប់មិញដេកមមើទេ កុំប្រាប់ម៉ែ ប្រយ័ត្នម៉ែងែង ប្តឹងប៉ូលិសចាប់អញដាក់គុក” ចំណែកក្មេងស្រិរងគ្រោះ ដោយខ្លាចឪពុក ទើបមិនប្រាប់អ្នកណាទេ។

ពាក្យបណ្តឹងខាងលើ បានបញ្ជាក់ថា រហូតមកដល់វេលាម៉ោង៤ទៀបភ្លឺ ឈានចូលថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩ ជនសង្ស័យបានចាប់រំលោភកូនស្រីម្តងទៀត តែមិនបានសម្រេច។ រហូតមកដល់ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ ទើបក្មេងស្រីរងគ្រោះព្រមទម្លាយរឿងរ៉ាវប្រាប់ម្តាយ ហើយម្តាយប្រញាប់នាំកូនស្រីទៅដាក់ពាក្យបណ្តឹង ឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ និងឃាត់ខ្លួនឪពុកល្មោភកាម នាំយកមកសាកសួរតែម្តង។

ជនសង្ស័យបានឆ្លើយសារភាព នៅចំពោះមុខសមត្ថកិច្ចថា ខ្លួនមិនបានចាប់រំលោភកូនស្រីនោះទេ ដោយសារខ្លួនដេកមមើប៉ុណ្ណោះ។

បច្ចុប្បន្ន កម្លាំងនគរបាលបានរៀបចំសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យទៅកាន់ការិយាល័យជំនាញនៃស្នងការដ្ឋានខេត្តសៀមរាប ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES