Friday, November 14, 2025
Homeព័ត៌មានជាតិសាកសពគាត់ត្រូវបូជាហើយ សមត្ថកិច្ចនៅតែបន្តស្រាវជ្រាវករណីនេះ

សាកសពគាត់ត្រូវបូជាហើយ សមត្ថកិច្ចនៅតែបន្តស្រាវជ្រាវករណីនេះ

ខេត្តស្ទឹងត្រែង ៖ សាកសពបុរសម្នាក់ស្ថិតក្នុងសភាពចងកស្លាប់លើដើមស្វាយចន្ទីរ រហូតដល់ស្អុយរលួយ មានដង្កូវចោះទៅហើយ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញនៅចំណុចក្នុងចម្ការស្វាយចន្ទីមួយកន្លែង កាលពីវេលាម៉ោង៧ និង៣០នាទីព្រឹក ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ នៅចំណុចភូមិអូឬស្សីកណ្តាល ឃុំអូឬស្សីកណ្តាល ស្រុកសៀមបូក។

សាកសពខាងលើនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ គ្រាន់តែដឹងថា ជាមនុស្សប្រុស អាយុប្រហែល៣៥ទៅ៤២ឆ្នាំ មានកម្ពស់ប្រហែល១,៧៨ម៉ែត្រ ពាក់អាវពណ៍ខ្មៅដៃខ្លី ស្លៀកខោខូវប៊យ ជើងវែងពណ៌ប្រផេះ ខ្សែក្រវ៉ាត់ពណ៌ខ្មៅ។ ស្ថានភាពសពហើមស្អុយរលួយ ដង្កូវចោះ ជ្រុះសក់ជ្រុះសាច់ ជ្រុះស្បែកដៃជើង។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ មានប្រជាពលរដ្ឋម្នាក់បានដើរកាត់កន្លែងកើតហេតុ រួចក៏ធុំក្លិនស្អុយចម្លែក ទើបសង្ស័យក៏ដើរតាមរកមើល ស្រាប់តែប្រទះឃើញសាកសពខាងលើ ចងកជាប់នឹងដើមស្វាយចន្ទីរ និងមានសភាពស្អុយរលួយ ព្រមទាំងមានដង្កូវចោះទៀតផង ទើបធ្វើឱ្យកើតមានការផ្អើលឆោឡោ រាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យតែម្តង។

ក្រោយពីទទួលបានដំណឹងខាងលើភ្លាម កម្លាំងចម្រុះបានចុះពិនិត្យដោយមានការចូលរួមពីលោកព្រះរាជអាជ្ញារង ក្រឡាបញ្ជី គ្រូពេទ្យ និងកំលាំងការិយាល័យជំនាញផងដែរ។ តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ ជនរងគ្រោះពិតជាស្លាប់ដោយសារចងកប្រាកដមែន ដោយប្រើខ្សែជ័រពណ៌ខៀវ ចងកជាប់នឹង មែកដើមស្វាយចន្ទីរ ហើយសពអាចស្លាប់ក្នុងរយៈពេលពី៧ ទៅ១២ថ្ងៃមកហើយ។

សមត្ថកិច្ចបញ្ជាក់ថា នៅទីទាំងកើតហេតុ សមត្ថកិច្ចបានរកឃើញថង់យួរពណ៌ស១ ដែលមានសម្ភារនៅខាងក្នុង រួមមាន មួកក្រណាត់ ពណ៌ក្រហម១, អាវយឺតពណ៌ខ្មៅលាយក្រហម (អត់មានដៃ)១, ច្រាសដុសធ្មេញ១ ស្លាបព្រាពណ៌ស១, ថ្នាំដុសធេញម៉ាក Colgate ១, កញ្ចប់អំបិលមី១, ទុយោជ័រ១, ខោយឺតជើងខ្លីពណ៌ប្រផេះ១, លុយក្នុងហោប៉ាវខោ ១៥០០រៀល (ក្រដាស១ពាន់រៀល១សន្លឹក និងក្រដាស៥០០រៀល ១សន្លឹក), ស្បែកជើងផ្ទាត់ពណ៌ស លេខ១០កន្លះ ១គូ, ដែកកេះពណ៌ខៀវ និងកូនកញ្ចក់១។

សាកសពជនរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចដែលទទួលបានការអនុញ្ញាតពីលោកព្រះរាជអាជ្ញា ធ្វើការបញ្ចុះ (កប់) នៅក្បែរកន្លែងកើតហេតុជាបណ្តោះអាសន្ន ដើម្បីស៊ើបអង្កេតបន្ត៕

RELATED ARTICLES